បរទេស៖ យោធាអ៊ុយក្រែនបានចេញ ការគំរាមកំហែងដ៏អាក្រក់ ប្រឆាំងនឹងអ្នកទេសចររុស្ស៊ី ដែលចង់ធ្វើដំណើរទៅកាន់ តំបន់គ្រីមៀនៅរដូវក្តៅនេះ ដោយទទូចថាតំបន់នេះ ជាកម្មសិទ្ធិរបស់អ៊ុយក្រែន ហើយបានណែនាំថា អ្នកទេសចរទាំងនោះអាចត្រូវបាន សម្លាប់ដោយការបាញ់ផ្លោង ឬការវាយប្រហារតាមអាកាស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហោះនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ជាថា “លុះត្រាតែពួកគេចង់បាន ការសម្រាករដូវក្តៅដ៏ក្តៅគគុកនោះ យើងណែនាំភ្ញៀវទេសចររុស្ស៊ី ដ៏មានតម្លៃរបស់យើងកុំឱ្យទៅលេង នៅតំបន់គ្រីមៀរបស់ អ៊ុយក្រែន” ហើយក៏បន្ថែមវីដេអូដែលបានកំណត់ទៅ ‘Cruel Summer’ របស់ Bananarama ថែមទៀត។
នៅវីដេអូនេះបាននិយាយថា “អ្នកមានជម្រើសមួយចំនួន ក្នុងរដូវក្តៅនេះរួមមាន ឆ្នេរ Palm Jumeirah, រមណីយដ្ឋាន Antalya, Cuban Cabanas ។ អ្នកដែលជ្រើសយកគ្រីមៀ នោះជាកំហុស ដ៏ ធំ។ ដល់ពេលត្រឡប់ទៅផ្ទះវិញ» នៅចំណុចមួយកាត់រវាងការ ថតទេសភាពនៃគោលដៅ ទេសចរណ៍ដែលមានឈ្មោះ និងការផ្ទុះដែលផ្ទុះនៅមូលដ្ឋានអាកាស Saki របស់ទីក្រុងមូស្គូនៅលើ ឧបទ្វីបកាលពីដើមសប្តាហ៍នេះ។
វីដេអូនេះក៏រួមបញ្ចូលផងដែរនូវវីដេអូ នៃអ្នកដើរលេងឆ្នេរខ្សាច់នៅតំបន់គ្រីមៀ ដែលកំពុងរត់គេចពីការបំផ្ទុះ ដោយមានផ្សែងហុយៗយ៉ាង សន្ធោសន្ធៅដែលឃើញនៅផ្ទៃខាងក្រោយ ខណៈដែលមនុស្សកំពុងរត់ទៅរកសុវត្ថិភាព ៕
ប្រែសម្រួលៈ ណៃ តុលា