ព័ត៌មានអន្តរជាតិ

លោក Xi គ្រោងបំពេញទស្សនកិច្ច ក្រៅប្រទេសជាលើកដំបូង នាខែវិច្ឆិកាព្រមទាំងអាចជួបលោក Biden ផងដែរ

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Wall Street Journal កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ក្រុមមន្ត្រីរបស់ រដ្ឋាភិបាលចិនកំពុងតែរៀបចំ ផែនការសម្រាប់ដំណើរទស្សនកិច្ច ជូនលោកប្រធានាធិបតី Xi Jinping ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ នាខែវិច្ឆិកាខាងមុខនេះ។

ប្រភពដដែលបានបញ្ជាក់ទៀតដែរថា នេះនឹងក្លាយទៅជាដំណើរទស្សនកិច្ច លើកដំបូងរបស់លោក Xi ទៅកាន់បរទេសគិត ចាប់តាំងតែពីពេលមានការ រីករាលដាលនៃវិរុសកូវីដ ហើយក្នុងនោះក៏មានលទ្ធភាព នៃជំនួបដោយផ្ទាល់ជាមួយ នឹងប្រធានាធិបតីអាមេរិកលោក Joe Biden ផងដែរ។

ទោះបីជាយ៉ាងណាក្តី នៅក្នុងពេលវេលាដ៏តានតឹង រវាងចិននិងអាមេរិក ដោយសារបញ្ហាកោះតៃវ៉ាន់នេះ ភាគីខាងអាមេរិកនៅមិនទាន់ បានធ្វើការអះអាងអំពី លទ្ធភាពនៃជំនួបដោយផ្ទាល់ រវាងមេដឹកនាំទាំងពីរនៅឡើយទេ។

ប៉ុន្តែសេតវិមានធ្លាប់បានអះអាង ហើយថានឹងបន្តធ្វើការ នេះបន្តទៀតខណៈដែលលោក Joe Biden ធ្លាប់បានបង្ហាញជំហច្បាស់ហើយថា នឹងស្វាគមន៍ ចំពោះជំនួបណាមួយជាមួយ នឹងមេដឹកនាំចិនជានិច្ច ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top