គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃសុក្របានស្នើទៅសភា ដើម្បីពន្យារច្បាប់អាជ្ញាសឹកបច្ចុប្បន្ន និងការចល័តទូទៅ នៅក្នុងប្រទេស សម្រាប់រយៈពេល ៩០ថ្ងៃទៀត។

យោងតាមគេហទំព័ររបស់សភាបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ចំនួនពីរដាច់ដោយឡែកពីគ្នា ស្តីពីការបន្តច្បាប់អាជ្ញាសឹក និងការចល័តទូទៅ ត្រូវបានដាក់ជូនសភាដើម្បីពិចារណា។
សភាអ៊ុយក្រែន បានដាក់ច្បាប់អាជ្ញាសឹកបន្ទាប់ពីការចាប់ផ្តើម នៃជម្លោះជាមួយរុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយបានពង្រីកវាបីដងចាប់តាំង ពីពេលនោះមក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
គួរបញ្ជាក់ថា ការចល័តប្រជាជនជាទូទៅ ត្រូវបានណែនាំនៅក្នុងប្រទេស អ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ហើយត្រូវបានអូសបន្លាយក្នុង ខែឧសភាសម្រាប់រយៈពេល ៣ខែទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
