ព័ត៌មានអន្តរជាតិ

ព្យុះត្រូពិច Meari បង្កឲ្យមានធ្លាក់ចុះយ៉ាងគំហុក និងមានកម្លាំងខ្យល់ បក់បោកខ្លាំងពីតំបន់ភាគខាងជើង មកក្រុងតូក្យូប្រទេសជប៉ុន

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ថា ព្យុះត្រូពិច Meari បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅលើកោះ ហន់ស៊ូ (Honshu) ដ៏សំខាន់របស់ប្រទេសជប៉ុន ខណៈដែលព្យុះនេះបានធ្វើដំណើរ ឆ្ពោះទៅភាគខាងជើងកាលថ្ងៃសៅរ៍ឆ្ពោះទៅកាន់រដ្ឋធានីតូក្យូ នេះបើយោងតាមមន្ត្រីអាកាសធាតុជប៉ុនបានឲ្យដឹងដូច្នេះ ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា ព្យុះ Meari បានបង្កឲ្យបាក់ដីនៅខេត្ត Shizuoka ភាគនិរតីនៃទីក្រុងតូក្យូនៅពេលរសៀល ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងភ្លាមៗ និងខ្យល់បក់បោកមកតំបន់រីករាលដាល ហើយបានជំរុញឱ្យមានការព្រមានអំពីគ្រោះបាក់ដី និងគ្រោះទឹកជំនន់ ។

មនុស្សជាង៧២.០០០នាក់នៅក្នុងទីក្រុងសំខាន់នៃតំបន់ Shizuoka ត្រូវបានគេប្រាប់ឱ្យជម្លៀសចេញដោយសារតែមានគ្រោះបាក់ដីដែលអាចកើតមាន ។

ព្យុះ Meari ដែលមានកម្លាំងខ្យល់បក់ រហូតដល់៧២គីឡូម៉ែត្រក្នុង១ម៉ោង បានឆ្លងកាត់ Shizuoka ហើយកំពុងធ្វើដំណើរក្នុងល្បឿនប្រហែល២០គីឡូម៉ែត្រក្នុង១ម៉ោង ហើយត្រូវបានគេរំពឹងថា នឹងបន្តទៅភាគខាងជើង មុនពេលបត់ទៅខាងកើត ដោយបក់លើមហាសមុទ្រ ប៉ាស៊ីហ្វិកនៅព្រឹកថ្ងៃអាទិត្យនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top