គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា កាលពីថ្ងៃសុក្រ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានស្នើដល់សភា ដើម្បីពន្យារច្បាប់អាជ្ញាសឹក និងចល័តទូទៅនៅក្នុងប្រទេស សម្រាប់រយៈពេល៩០ថ្ងៃទៀត ។
យោងតាមគេហទំព័រ របស់សភាបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ចំនួន២ ដាច់ដោយឡែកពីគ្នាស្តីពីការបន្តច្បាប់អាជ្ញាសឹក និងការចល័តទូទៅត្រូវបាន ដាក់ជូនសភាដើម្បីពិចារណា ។
សភាអ៊ុយក្រែនបានដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយបានពន្យាពេលចំនួន៣ដងហើយ ចាប់តាំងពីពេលនោះមក ។
ការចល័តប្រជាជនជាទូទៅ ត្រូវបានណែនាំនៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ហើយត្រូវបានពន្យាពេលក្នុងខែឧសភាសម្រាប់រយៈពេល៣ខែទៀត ។
គួរបញ្ជាក់ថា ច្បាប់ស្តីពីច្បាប់អាជ្ញាសឹក និងការចល័តទ័ពទូទៅក្នុងប្រទេសអ៊ុយក្រែន ត្រូវផុតកំណត់នៅថ្ងៃទី២៣ ខែសីហាខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា