ព័ត៌មានអន្តរជាតិ

លោកXi Jinping ៖ ត្រូវឱ្យកម្រាលព្រំ បង្កើតទ្រព្យដល់ប្រជាជន

កាលពីរសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១លោកប្រធាន Xi Jinping ដែលកំពុងត្រួតពិនិត្យការងារនៅទីខេត្ត Qinghaភាគខាងលិចប្រទេសចិន បានមកដល់ក្រុមហ៊ុនផលិត កម្រាលព្រំXizangហើយបានដើរ ចូលទៅក្នុងរោងចក្រផលិតកម្ម និងផ្នែករចនា ដើម្បីត្រួតពិនិត្យការផលិត និងរចនាផលិតផល ។

លោក Xi Jinping បាននិយាយថា កម្រាលព្រំXizang គឺជាឧស្សាហកម្មពិសេសមួយ ហើយអ្នកពិតជាពូកែ ក្នុងការបញ្ចូលគ្នា នូវសិប្បកម្មប្រពៃណី ជាមួយនឹងសិប្បកម្មទំនើបដែលបំពេញតម្រូវការទីផ្សារ ។ លោកសង្ឃឹមថាខេត្ត Qinghai នឹងអភិវឌ្ឍឧស្សាហកម្មពិសេស បែបនេះបន្ថែមទៀត និងសម្រេចបាននូវការអភិវឌ្ឍ កាន់តែប្រសើរឡើង តាមរយៈការច្នៃប្រឌិតថ្មី ។

តើមានអាថ៌កំបាំងអ្វី ដែលលាក់ក្នុងកម្រលព្រំXizangដែលមើលទៅហាក់ដូចជាធម្មតា? នៅឆ្នាំ១៩៥៩ក្រណាត់រោមចៀម និងកង់វិលត្បាញមួយចំនួន ធំពីសតវត្សរ៍ទី១០ មុនគ.ស ត្រូវបានគេរកឃើញនៅតំបន់បេតិកភណ្ឌមួយ ក្នុងស្រុក Dulan ក្រុង Haixi ខេត្ត Qinghaiរួមទាំងខ្សែពួរក្រណាត់រោមចៀម និងបំណែក នៃកម្រាលរោមចៀមពណ៌មួយ ។

ទោះបីជាបំណែកនេះ មានអាយុ ៣០០០ឆ្នាំក៏ដោយ ក៏ស្នាមឆ្នូតដែលត្បាញដោយរោមចៀមពណ៌លឿង ត្នោត ក្រហម និងខៀវនៅតែអាចមើល ឃើញយ៉ាងច្បាស់។ យោងតាមការស្រាវជ្រាវ វត្ថុធាតុដើមនៃបំណែកគឺរោមចៀមXizang(ទីបេ) មកពីខេត្ត Qinghai ដែលបញ្ជាក់ថា បុព្វបុរសរបស់តំបន់ Qinghai បានស្ទាត់ជំនាញត្បាញ កម្រាលព្រំXizang(ទីបេ)តាំងពីរាប់ពាន់ឆ្នាំមុន ។

ចាប់តាំងពីឆ្នាំ ២០០៤ មក ពិព័រណ៍កម្រាលព្រំXizang បានឆ្លងកាត់រយៈពេល ១៨ ឆ្នាំមកហើយ គ្រាន់តែនៅក្នុងឆ្នាំ ២០១៧ ពិព័រណ៍កម្រាលព្រំ Xizang ទទួលបានតម្លៃកិច្ចសន្យា បញ្ជាទិញចំនួន ១៩៦ លានដុល្លារ ។ កម្រាលព្រំ Xizangគឺជាឧស្សាហកម្មដែលពឹងផ្អែក ខ្លាំងលើកម្លាំងពលកម្ម ។ យោងតាមការប៉ាន់ប្រមាណ រាល់ ១០០០០ដុល្លារអាមេរិក បន្ថែមទៀតនៅក្នុងការនាំចេញកម្រាលព្រំXizangបានផ្តល់ឱកាសការងារ ដល់មនុស្ស ១៦ នាក់ ។

ដូចដែលលោក Xi Jinping បានមានប្រសាសន៍ថា “ឧស្សាហកម្មកម្រាលព្រំXizang គឺជាឧស្សាហកម្មដែលសមស្រប តាមស្ថានភាពជាក់ស្តែងរបស់ខេត្ត Qinghai ។ វាមានតួនាទីកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការអភិវឌ្ឍឡើងវិញ នៅតាមជនបទ និងលើកកម្ពស់ការបង្រួបបង្រួមជាតិ ទៀតផង”៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top