ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា ទាហានស៊ីឈ្នួលបរទេស រាប់សិបនាក់ ត្រូវបានសម្លាប់ នៅអ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃចន្ទថា យោធារុស្ស៊ីបានសម្លាប់ទាហានស៊ីឈ្នួល រាប់សិបនាក់ ក្នុងប្រទេសអ៊ុយក្រែន ក្នុងការវាយប្រហារ ប្រកបដោយភាពជាក់លាក់ខ្ពស់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ក្រសួងការពារជាតិរុស្ស៊ីថា កងទ័ពអាកាសរុស្ស៊ី បានទៅដល់ចំណុច ដាក់ពង្រាយទាហានស៊ីឈ្នួល ក្នុងតំបន់ Kharkov ។ សេចក្តីថ្លែងការណ៍ បានសរសេរថា “សកម្មជនជាង ១០០នាក់មកពីប្រទេសប៉ូឡូញ ក៏ដូចជាប្រទេសអាល្លឺម៉ង់ ត្រូវបានសម្លាប់ និងជាង ៥០ នាក់បានរងរបួស” ។

យោងតាមក្រសួងការពារជាតិ រុស្ស៊ី គឺការវាយប្រហារតាមអាកាស របស់រុស្ស៊ី ទៅលើទីតាំងប្រយុទ្ធ នៃកងពលតូចមេកានិច អ៊ុយក្រែនទី ៦៣ នៅតំបន់ Kherson បានបណ្តាលឱ្យកងវរសេនាតូចទី ១០៥ និង ១០៧ នៃអង្គភាពបាត់បង់ យុទ្ធជនជាង ១៦០ នាក់។

ទន្ទឹមនឹងនេះ ការវាយប្រហារដោយកាំភ្លើងធំ ទៅលើទីតាំងនៃកងពលតូចមេកានិច អ៊ុយក្រែនទី៦៦ នៅសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បានបំផ្លាញ “ជាង ៧០% នៃបុគ្គលិកនៅក្នុងកងវរសេនាតូច ទីបី របស់អង្គភាព” ។ ការវាយប្រហារពីដែនអាកាស ដែលមានភាពជាក់លាក់ខ្ពស់មួយផ្សេងទៀត នៅជិតការតាំងទីលំនៅរបស់ Ugledar, Vodyanoye និង Dobrovolye ក្នុង DPR ដែលត្រូវបានធ្វើឡើង ប្រឆាំងនឹងកងពលតូចថ្មើរជើង លេខ ៥៣ និង Chaser ទី ៦៨ បានសម្លាប់យុទ្ធជនជាង ២៦០នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top