ព័ត៌មានអន្តរជាតិ

ចិនតម្លើងសាច់ដុំ យោធាក្បែរកោះតៃវ៉ាន់ បន្ថែមទៀត

បរទេស៖ កងទ័ពរំដោះប្រជាជនចិន បានដាក់ពង្រាយកងទ័ពជើងទឹក និងយន្តហោះចម្បាំងរបស់ខ្លួន ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្នែកនៃសមយុទ្ធថ្មីៗរបស់ខ្លួននៅជិតកោះដែលទីក្រុងប៉េកាំងអះអាងថាជារបស់ខ្លួន។ ការបង្ហាញកម្លាំងចុងក្រោយនេះ គឺមានន័យថា ជាការរារាំងយ៉ាងតឹងរ៉ឹងចំពោះសហរដ្ឋអាមេរិក បន្ទាប់ពីសមាជិកសភាអាមេរិកមួយក្រុមមានគ្នា៥នាក់បានធ្វើដំណើរទៅកោះនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទីបញ្ជាការ Eastern Theatre របស់យោធាចិនបាននិយាយថា ខ្លួនបានធ្វើការល្បាតត្រៀមប្រយុទ្ធរួមគ្នាពហុមុខងារ និងសមយុទ្ធប្រយុទ្ធនៅសមុទ្រ និងនៅលើអាកាសនៅក្នុងតំបន់ជុំវិញកោះតៃវ៉ាន់។

សមយុទ្ធនេះបានធ្វើឡើងនៅជិតកោះ Penghu របស់កោះតៃវ៉ាន់ ដែលជាទីតាំងមូលដ្ឋានទ័ពអាកាសដ៏សំខាន់។ ទីក្រុងប៉េកាំងបានចែករំលែករូបភាពនៃកោះដែលត្រូវបានថតដោយយន្តហោះយោធាផងដែរ៕

To Top