បរទេស ៖ ប្រភពពីយោធាកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ថា ប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រូចស្វ័យនាំផ្លូវ ចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ចូលទៅក្នុងសមុទ្រលឿង កាលពីព្រឹកថ្ងៃពុធ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ការសាកល្បង មីស៊ីល ត្រូវបានចោទប្រកាន់ធ្វើឡើង ស្របគ្នានឹងសន្និសីទ សារព័ត៌មាន របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលបានប្រារព្ធខួប ១០០ ថ្ងៃ ចាប់តាំងពីលោក ចូលកាន់តំណែង ។
ការបាញ់មីស៊ីលនេះ ក៏បានកើតឡើងមួយថ្ងៃ បន្ទាប់ពីទាហានកូរ៉េខាងត្បូង និងអាមេរិក បានចាប់ផ្តើមសមយុទ្ធបឋមនៅមុនការប្រកួតប្រចាំឆ្នាំ Ulchi Freedom Shield (UFS) wargames ។
ទីក្រុងព្យុងយ៉ាងបានរិះគន់ម្តងហើយម្តងទៀត នូវសមយុទ្ធយោធារួមគ្នា រវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដោយចាត់ទុកពួកគេថា ជាការបង្កហេតុ ហើយអះអាងថា ពួកគេគ្រាន់តែបង្កើនភាព តានតឹងនៅលើឧបទ្វីបកូរ៉េប៉ុណ្ណោះ ។
កូរ៉េខាងជើង ត្រូវបានហាមប្រាម មិនឱ្យបាញ់មីស៊ីល ផ្លោងក្រោមដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប៉ុន្តែទណ្ឌកម្ម មិនគ្របដណ្តប់លើមីស៊ីល ឆ្លងទ្វីបឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា