ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារ នៅក្រុង Shenyang ខេត្តLiaoning

រសៀលថ្ងៃទី១៧ ខែសីហា លោកXi Jinpingប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារ នៅក្រុង Shenyang ខេត្តLiaoning ។ លោកបានទៅសិក្សាស្វែងយល់ ពីក្រុមហ៊ុនមនុស្សយន្តXinsong ក្រុង Shenyang និងសហគមន៍ Mudan ដើម្បីស្វែងយល់ពីសភាពការណ៍ ដែលរដ្ឋបាលគាំទ្រ និងជំរុញសហគ្រាស ធ្វើការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា ការបង្កើនទំនាក់ទំនង រវាងបក្សជាមួយប្រជាជន តាមមូលដ្ឋាន និងសេវាក្នុង សហគមន៍ជាដើម ។

សូមបញ្ជាក់ថា ក្រុមហ៊ុន មនុស្សយន្ត Xinsong ក្រុង Shenyang បង្កើតឡើងពីឆ្នាំ២០០០ ជាសហគ្រាសបច្ចេកវិទ្យាខ្ពស់ ដែលផ្តោតលើការ ផលិតមនុស្សយន្ត និងផ្តល់សេវាកម្មឆ្លាតវៃ ដែលបានលក់ ទៅកាន់ប្រទេស និងតំបន់ចំនួនជាង៤០ និងផ្តល់សេវាដល់សហគ្រាស អន្តរជាតិចំនួនជាង ៤០០០។ ក្រុមហ៊ុននេះបានស្រាវជ្រាវ និង ផលិតដោយជោគជ័យ នូវមនុស្សយន្ត ៥ ប្រភេទ ៖ មនុស្សយន្តឧស្សហកម្ម មនុស្សយន្តចល័ត មនុស្សយន្តពិសេស មនុស្សយន្តសម្រួលការងារ និងមនុស្សយន្តថែទាំសុខភាព ។

សហគមន៍Mudan មានពលរដ្ឋចំនួន ៣០៩៤ គ្រួសារស្នាក់នៅ ក្រោមការដឹកនាំរបស់គណៈកម្មការ បក្សប្រចាំក្នុងសហគមន៍ ពលរដ្ឋទាំងអស់រួមគ្នា ពិភាក្សាដោះស្រាយរាល់កិច្ចការ និងរួមគ្នាគ្រប់គ្រងកន្លែងស្នាក់នៅ ។ សហគមន៍នេះបាន ផ្តល់សេវាថែទាំមនុស្សចាស់ បើកថ្នាក់បង្រៀនកុមារ និងក្មេងទំនង់ដោយឥតគិតថ្លៃ និងមានបណ្ណាល័យមហាជន ដែលបានបន្ថែមភាពចម្រុះ បែបសម្រាប់ជីវភាពវប្បធម៌ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top