ទាក់ទិននឹងរឿង ដែលលោកស្រីPelosi ប្រធានសភា តំណាងរាស្ត្រអាមេរិក ទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់ ឯកអគ្គរដ្ឋ/រាជទូត របស់ប្រទេសជាច្រើនប្រចាំ នៅប្រទេសចិន បានរំលឹកឡើងវិញ នាពេលថ្មីៗនេះថា គាំទ្រយ៉ាងមុតមាំ នូវគោលការណ៍ចិនតែមួយ ហើយដាស់តឿន ភាគីអាមេរិកឱ្យឈប់ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសចិន ។
លោកAndrey Denisov ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅប្រទេសចិន បានលើកឡើងថា ការបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់ របស់លោកស្រីPelosi ជាទង្វើបង្កហេតុជាសាធារណៈ។ “បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ភាគីចិនមានហេតុផល ពេញលេញនិងសមរម្យក្នុងការចាត់វិធានការដ៏ចាំបាច់ ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណរភាពទឹកដី ។
លោកPereiraឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅប្រទេសចិន បានលើកឡើងថា គុយបាគាំទ្រ ដោយមិនងាករេនិងគ្មានល័ក្ខខ័ណ្ឌ ចំពោះគោលការណ៍ចិនតែមួយ ការបង្កហេតុរបស់ភាគីអាមេរិក លើបញ្ហាតៃវ៉ាន់ មុខជានឹងត្រូវបរាជ័យ ជាមិនខាន ។
លោក Gustavo Sabino Vaca Narvaja ឯកអគ្គរដ្ឋទូតអាហ្សង់ទីន ប្រចាំនៅប្រទេសចិន បានលើកឡើងថា អាហ្សង់ទីន នឹងឈរ នៅជាមួយប្រទេសចិន ជាប់ជានិច្ច ហើយគាំទ្រគោលការណ៍ចិន តែមួយ យ៉ាងមុតមាំ ។ ការបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់ របស់លោកស្រីPelosi ជាការបង្កហេតុ ចំពោះប្រទេសចិន ដែលបណ្តាល ឱ្យកើតមានអស្ថិរភាពក្នុងតំបន់និងពិភពលោក៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន