ព័ត៌មានអន្តរជាតិ

ការកើនឡើងកម្តៅ និងភាពរាំងស្ងួតបន្តកើតមានឡើង នៅក្នុងប្រទេសបារាំង

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា ប្រទេសបារាំង ត្រូវបានគេបង្ហាញនូវរូបភាពជាច្រើនកន្លែង ដែលឃើញមានការកើនឡើងកម្តៅ និងភាពរាំងស្ងួតជាបន្តបន្ទាប់ ។

មានរូបភាពមួយចំនួន ដែលគេថតបកាលពីថ្ងៃពុធម្សិលមិញ នៅឯបឹងសិប្បនិម្មិតមួយឈ្មោះថា Broc នៅជិតក្រុង Nice ទីក្រុង Alpes-Maritimes ភាគខាងត្បូងនៃប្រទេសបារាំង ។

គួររំលឹកថា នៅក្នុងខែកក្កដា ប្រទេសបារាំង បានទទួល “ទឹកភ្លៀងសរុប ៩,៧មីលីម៉ែត្រជាមធ្យម” ដែលធ្វើឱ្យវាក្លាយជាខែកក្កដារាំងស្ងួតបំផុត ចាប់តាំងពីឆ្នាំ១៩៥៩ ក៏ដូចជាខែក្តៅបំផុតទី៤ ចាប់តាំងពីឆ្នាំ១៩០០ ។ សារព័ត៌មានរបស់បារំាងឈ្មោះ Le Figaro បានដកស្រង់សម្តីអ្នកឧតុនិយម Cyrielle Duchesne ដែលបានពោលពាក្យដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top