ព័ត៌មានអន្តរជាតិ

ឧតុនិយមថៃព្យាករណ៍ថា ប្រទេសថៃ នឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃពុធ សប្តាហ៍ក្រោយ ដែលនាំឱ្យខេត្តជាច្រើនមានជំនន់

បរទេស៖ នាយកដ្ឋានធារាសាស្ត្របានព្រមានថា ការព្យាករណ៍ថាភ្លៀងធ្លាក់ ខ្លាំងអាចនាំឱ្យមានជំនន់ ទឹកជន់លិច ទន្លេទូទាំងប្រទេសចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃពុធសប្តាហ៍ក្រោយ។ ការព្រមាននេះត្រូវបានចេញ នៅថ្ងៃព្រហស្បតិ៍ដោយលោក Thaweesak Thanadachopol អគ្គនាយករងនៃនាយកដ្ឋាននេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Thaweesak Thanadachopol ថា នាយកដ្ឋានឧតុនិយមដែលព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់នៅទូទាំងប្រទេស។

ការព្រមានអំពីទឹកជំនន់ ពិសេសអនុវត្តចំពោះខេត្តជាច្រើន ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃពុធ សប្តាហ៍ក្រោយ។ នាយកដ្ឋានឧតុនិយមបានឱ្យដឹងថា ភ្លៀងនឹងស្រកចុះនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ប៉ុន្តែទោះជាយ៉ាងនេះក្តី ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអង្គារ ភ្លៀងនឹងកើនឡើងទូទាំងប្រទេស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top