បរទេស៖ គេហទំព័រព័ត៌មាន Politico បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ទិន្នន័យពីវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោកក្នុងប្រទេសអាល្លឺម៉ង់ថា ប្រទេសធំៗចំនួន៦នៅអឺរ៉ុប មិនបានសន្យាថ្មីនៃ ការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនពេញមួយខែកក្កដា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា វាជាខែដំបូង ដែលមិនមានជំនួយបែបនេះ ត្រូវបានសន្យាចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ជូនទាហាន ចូលទៅក្នុងអ៊ុយក្រែន នៅ ចុងខែកុម្ភៈ ដែលជាសញ្ញាមួយថា “ជំនួយផ្នែកយោធាដល់អ៊ុយក្រែនអាចនឹងធ្លាក់ចុះ” នេះបើតាមទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកបានសន្និដ្ឋាន។
វាក៏បានចោទប្រទេសដែល នាំមុខគេក្នុងសហភាពអឺរ៉ុប ជាពិសេសអាល្លឺម៉ង់ និងបារាំង ពីការខកខានក្នុង ការរក្សាកម្រិត នៃជំនួយយោធាដល់ទីក្រុងគៀវ ដែលមកពីចក្រភពអង់គ្លេស ប៉ូឡូញ និងសហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
