ព័ត៌មានអន្តរជាតិ

អាមេរិក ត្រៀមកញ្ចប់ជំនួយ យោធាគិតជាប្រាក់ ៨០០លានដុល្លារ បន្ថែមទៀត ដល់អ៊ុយក្រែន

បរទេស៖ ប្រភពបាន ប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងរៀបចំកញ្ចប់ជំនួយយោធាមួយផ្សេងទៀត ដែលមានតម្លៃប្រហែល ៨០០ លានដុល្លារ ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតី Joe Biden អាចប្រកាសជាផ្លូវការនូវការសម្រេចចិត្តនេះនៅថ្ងៃសុក្រ ឬនៅចំណុចណាមួយនៅសប្តាហ៍ក្រោយ នេះបើតាមការអះអាងរបស់មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ពួកគេបន្ថែមថា ជំនួយនេះនឹងត្រូវប្រើ Presidential Drawdown Authority ដែលអនុញ្ញាតឱ្យប្រមុខរដ្ឋផ្ទេរអាវុធ លើសពីស្តុក របស់សហរដ្ឋអាមេរិក។ ពួកគេបានបន្ថែមថា ប្រភពមិនបាននិយាយ ពីប្រភេទអាវុធ ជាក់លាក់ដែលត្រូវដាក់បញ្ចូល ក្នុងកញ្ចប់នោះទេ ហើយបានបន្ថែមថា ការចែកចាយ អាវុធអាចផ្លាស់ប្តូរតម្លៃមុនពេល ពួកគេត្រូវបានប្រកាស។ សេតវិមានបានបដិសេធ មិនធ្វើអត្ថាធិប្បាយទេ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top