ព័ត៌មានអន្តរជាតិ

ក្រោយបែកធ្លាយវីដេអូ, អ្នកនយោបាយមួយចំនួន អំពាវនាវឱ្យនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ធ្វើតេស្តរកសារធាតុញៀន

បរទេស៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin បានបដិសេធថា លោកស្រីមិនបានប្រើប្រាស់ គ្រឿងញៀននោះទេ បន្ទាប់ពីវីដេអូនៃការដើរលេងពេលយប់ ដែលក្នុងនោះអ្នកចូលចិត្តលេងសើច មួយចំនួនក្នុងវីដេអូអាច ត្រូវបានគេរាយការណ៍ថា បានលឺពិភាក្សាអំពីកូកាអ៊ីន ត្រូវបានបែកធ្លាយតាមអ៊ីនធឺណិត។ ភាពចម្រូងចម្រាសនេះបានជំរុញឱ្យ អ្នកនយោបាយមួយចំនួនអំពាវនាវ ឱ្យមេដឹកនាំវ័យក្មេងរូបនេះ ធ្វើតេស្តរកសារធាតុញៀន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Marin នាយករដ្ឋមន្ត្រីហ្វាំងឡង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា “ខ្ញុំតូចចិត្តដែលវីដេអូទាំងនេះ បានបែកធ្លាយជាសាធារណៈ។ វាជារឿងដែលខ្ញុំដើរលេង ពេលយប់ជាមួយមិត្តភ័ក្ដិ។ ពិធីជប់លៀង – សូម្បីតែនៅក្នុងរបៀបដ៏គួរឱ្យរំភើប – មានរាំ ច្រៀង” ។

នាយករដ្ឋមន្រ្តីហ្វាំងឡង់រូបនេះ ក៏បានបដិសេធរាល់ការប្រព្រឹត្តខុស លោកស្រីក៏បានបង្ហាញការ សោកស្ដាយចំពោះការរំលោភសិទ្ធិឯកជន របស់លោកស្រីផងដែរ។ លោកស្រីបាននិយាយថា ពិធីជប់លៀងនេះបានធ្វើឡើង នៅឯគេហដ្ឋានឯកជនមួយ កាលពីប៉ុន្មានសប្តាហ៍មុន ហើយរំពឹងថា ពេលវេលាក្រៅម៉ោងការងារបស់ លោកស្រីនឹងរក្សាការសម្ងាត់។ លោកស្រី Marin បានបញ្ជាក់ថា ពិធីជប់លៀងនៅយប់នោះបានបន្ត នៅបារពីរក្នុងទីក្រុង Helsinki៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top