ព័ត៌មានអន្តរជាតិ

Update: លោកស្រី នាយករដ្ឋមន្រ្តីហ្វាំងឡង់ យល់ព្រមធ្វើតេស្ត រកសារធាតុញៀន ខណៈលទ្ធផលនឹងដឹង ក្នុងពេលមួយសប្តាហ៍

ប៉េកាំង៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយថា លោកស្រីបានធ្វើតេស្ត រកសារធាតុញៀនរួចហើយ បន្ទាប់ពីវីដេអូ ត្រូវបានបែកធ្លាយបង្ហាញ ពីការរាំរែក និងផឹកស្រារបស់លោកស្រីអំឡុង ពេល ពិធីជប់លៀង បែបឯកជនមួយ ដែលរបាយការណ៍មួយ ចំនួនបានលើកឡើងថា ប្រហែលមានការប្រើប្រាស់ គ្រឿងញៀនផងដែរ ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Marin អាយុ ៣៦ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានថា លោកស្រីបានធ្វើតេស្តរកសារធាតុញៀន កាលពីថ្ងៃសុក្រ ហើយលទ្ធផលនឹងអាច រកបានក្នុងរយៈពេលមួយសប្តាហ៍។ លោកស្រីបាន និយាយថា លោកស្រីមិន ដែល បានប្រើប្រាស់គ្រឿងញៀននោះទេ “សូម្បីតែក្នុងវ័យជំទង់ របស់ខ្លួន” ហើយ បាន ធ្វើ តេស្ត “សម្រាប់ ការ ការពារ ផ្លូវច្បាប់ផ្ទាល់ខ្លួន និងដើម្បីជម្រះ មន្ទិលទាំងឡាយ” ។

លោកស្រី Marin បាន និយាយថា តាមការយល់ដឹងរបស់ លោកស្រី គឺ គ្មានថ្នាំញៀនណា មួយត្រូវបានគេប្រើប្រាស់ ក្នុង ពិធី ជប់លៀង នោះ ទេ។ លោកស្រីបាននិយាយថា «តាមខ្ញុំដឹងខ្ញុំមិនដែលស្ថិត ក្នុងស្ថានភាព បែបនេះទេ។ នៅយប់ ដែលបានបង្ហាញ ក្នុងវីដេអូ ខ្ញុំ មិន បាន ឃើញ អ្នក ណាប្រើប្រាស់ គ្រឿងញៀន ទេ”៕
ប្រែសម្រួលៈ ណៃ តុលា

To Top