ព័ត៌មានអន្តរជាតិ

បេក្ខជននាយករដ្ឋមន្ត្រី អង់គ្លេស អំពាវនាវឱ្យប្រទេស G20 រារាំងកុំឱ្យលោកពូទីន ចូលរួមប្រជុំ

បរទេស៖ តំណាងរបស់លោក Rishi Sunak បាននិយាយកាលពីថ្ងៃសុក្រថា បេក្ខភាពដឹកនាំគណបក្សអភិរក្សរបស់អង់គ្លេសគឺលោក Rishi Sunak បានអំពាវនាវដល់ប្រទេស G20 ឱ្យរារាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ពីការចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន រហូតដល់ទីក្រុងម៉ូស្គូបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មុននេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា ទាំងលោក ពូទីន និងសមភាគីចិនលោកប្រធានាធិបតី Xi Jinping បានបញ្ជាក់ថា ពួកគេនឹងចូលរួមកិច្ចប្រជុំកំពូលរបស់ក្រុមនេះផ្ទាល់នៅកោះបាលីក្នុងខែវិច្ឆិកា។ ប្រសិនបើបែបនោះមែន ព្រឹត្តិការណ៍នេះនឹងកត់សម្គាល់ជាលើកដំបូងដែលលោក ពូទីន , លោក  Xi និងប្រធានាធិបតីអាមេរិកលោក Joe Biden នឹងជួបទល់មុខគ្នាចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។

ទោះជាយ៉ាងណាក៏ដោយ ដៃគូប្រទេស G20 និងសម្ព័ន្ធមិត្តរបស់ចក្រភពអង់គ្លេសគួរតែធ្វើសកម្មភាពរួមគ្នាដើម្បី “នាំគ្នាតវ៉ាចំពោះអាកប្បកិរិយាស្អប់ខ្ពើមរបស់ពូទីនចេញ” នេះបើតាម អ្នកនាំពាក្យរបស់ Sunak បាននិយាយថា។ លោក​បាន​បន្ថែម​ថា​ «​ការ​អង្គុយ​ជុំ​តុ​ជាមួយ​លោកគឺ​មិន​ល្អ​គ្រប់​គ្រាន់​ទេ​នៅ​ពេល​ដែល​លោកពូទីនទទួល​ខុស​ត្រូវ​ចំពោះ​កុមារ​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​លើ​គ្រែ​របស់​ពួកគេ​ខណៈ​ពួកគេ​គេង​»៕

ប្រែសម្រួលៈ ណៃ តុលា 

To Top