ព័ត៌មានអន្តរជាតិ

កាសែត Washington Post៖ ប្រធានាធិបតីចិន បានស្នើលោក Joe Biden ឱ្យរារាំងដំណើរទស្សនកិច្ចលោកស្រី Pelosi ទៅកោះតៃវ៉ាន់

បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានស្នើឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden រារាំងប្រធានសភាលោកស្រី Nancy Pelosi ពីដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ កាលពីដើមខែនេះ។ ទោះបីជាលោក Biden បានទទូចថាលោកស្រី Pelosi មានសិទ្ធិធ្វើដំណើរ តាមការចង់បានក៏ដោយ ក៏មន្ត្រីរបស់គាត់ត្រូវ បានគេរាយការណ៍ថា មានការព្រួយបារម្ភអំពីការប្រឆាំងចិន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Xi និង Biden បាន និយាយ គ្នា តាម ទូរស័ព្ទ កាលពី ចុង ខែ មុន ប៉ុន្មាន ថ្ងៃ មុន ពេលលោកស្រី Pelosi ធ្វើដំណើរទៅកោះតៃវ៉ាន់។ យោងតាមការកិច្ចសន្ទនា នៅពេលនោះ លោក Xi បានព្រមានលោក Biden កុំឱ្យ “លេងជាមួយភ្លើង” ខណៈដែលទីក្រុងប៉េកាំង បានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាការពង្រឹងឯករាជ្យភាពរបស់កោះតៃវ៉ាន់។

យោងតាមប្រភពរបស់កាសែត Washington Post គឺលោក Xi បានស្នើដោយផ្ទាល់ទៅលោក Biden មិនឱ្យអនុញ្ញាតឱ្យការធ្វើដំណើរ ទៅខាងមុខរបស់លោកស្រី Nancy សេចក្តីថ្លែងការណ៍មួយពីមុន មិនត្រូវបានទទួលស្គាល់ ដោយភាគីទាំងពីរឡើយ។

ទោះជាយ៉ាងនេះក្តី លោក Biden បានទទូចថា លោក “មិនអាចមានកាតព្វកិច្ចនោះទេ ដោយលោកបានពន្យល់ថា សភាគឺជាសាខាឯករាជ្យនៃរដ្ឋាភិបាល ហើយថា លោកស្រី Pelosi ក៏ដូចជាសមាជិកសភាដទៃទៀត នឹងធ្វើការសម្រេចចិត្តដោយខ្លួនឯង អំពីការធ្វើដំណើរទៅបរទេស” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top