អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បានធ្វើំដំណើរទៅបំពេញទស្សនកិច្ចនៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីថ្ងៃសៅរ៍ និងបានត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលសម្របសម្រួលរួម ហៅកាត់ថា (JCC) ក្នុងការនាំយកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានទៅសួរសុខទុក្ខក្រុម JCC ដែលកំពុងត្រួតពិនិត្យនាវា ដែលបោះយុថ្កានៅសមុទ្រ Marmara និងបានទទួលការស្វាគមន៍ អំពីដំណើរការត្រួតពិនិត្យនេះ ។
លោក Guterres បានថ្លែងនៅពេលថ្លែងទៅកាន់បុគ្គលិក និងប្រព័ន្ធផ្សព្វផ្សាយរបស់ JCC នៅមជ្ឈមណ្ឌល JCC ថា “ការទទួលបានអាហារ និងជីកាន់តែច្រើនពីអ៊ុយក្រែន និងរុស្ស៊ី គឺមានសារៈសំខាន់ក្នុងការធ្វើឱ្យទីផ្សារទំនិញ ស្ងប់ស្ងាត់បន្ថែមទៀត និងតម្លៃទាបសម្រាប់អ្នកប្រើប្រាស់” ។
លោក Guterres បានថ្លែងទៀតថា “ហើយផ្នែកផ្សេងទៀតនៃកិច្ចព្រមព្រៀងកញ្ចប់នេះ គឺការចូលទៅកាន់ទីផ្សារពិភពលោកនៃអាហារ និងជីរបស់រុស្សី ដែលមិនមានការដាក់ទណ្ឌកម្ម” ហើយលោក Guterres បានថ្លែងទៀតថា ដោយចង្អុលប្រាប់ការចាប់ផ្តើមដែលអាចកើតមាន នៃការនាំចេញពីប្រទេសរុស្ស៊ីដែលត្រូវបានយល់ព្រម គឺមិនទាន់បានអនុវត្តនៅឡើយទេ ។
ជាមួយគ្នានោះដែរ រុស្ស៊ី និងអ៊ុយក្រែន មានបរិមាណដ៏ច្រើននៃគ្រាប់ធញ្ញជាតិ និងជីដែលនាំចេញសម្រាប់ពិភពលោក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា