ព័ត៌មានអន្តរជាតិ

រុស្ស៊ី បានប្រើមីស៊ីលល្បឿនលឿនជាងសំឡេង៣គ្រាប់ ដោយជោគជ័យក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergey Shoigu បាននិយាយថា កងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីលល្បឿនលឿនជាង សំឡេងប្រភេទ Kinzhal ចំនួនបីគ្រាប់ដោយជោគជ័យ ក្នុងអំឡុងពេលមានជម្លោះក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មីស៊ីល “ត្រូវបានប្រើប្រាស់ដោយពួកយើងបីដងក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ហើយវាបានបង្ហាញពីគុណសម្បត្តិដ៏ ឆ្នើមរបស់វាក្នុងឱកាស ៣ គឺគុណភាពដែល មិនមានកាំជ្រួចស្រដៀងគ្នានេះ ក្នុងពិភពលោកមាន ឡើយ» នេះបើតាមលោក Shoigu បាន ប្រាប់ ទូរទស្សន៍ Russia 1 TV កាលពី ថ្ងៃអាទិត្យ។

មីស៊ីល Kinzhal (Dagger) គឺជាកាំជ្រួចមីស៊ីលបាញ់លើអាកាសលឿនជាងសំឡេងរបស់រុស្សី ដែលបានចូលបម្រើការក្នុងឆ្នាំ ២០១៧។ វាអាចហោះបានក្នុងល្បឿន Mach 12 (ប្រហែល ១៤ ៨០០ គីឡូម៉ែត្រក្នុងមួយម៉ោង) ។ គ្រាប់ បែក ដែល មាន សមត្ថភាព នុយក្លេអ៊ែរ អាចត្រូវបានបាញ់ បង្ហោះដោយយន្តហោះ ទម្លាក់គ្រាប់បែក Tu-22M3 ឬ យន្តហោះស្ទាក់ចាប់ MiG-31។

ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ពីការបាញ់មីស៊ីល Kinzhal កាលពីពាក់កណ្តាលខែមីនា ដោយនិយាយថា វាបានបំផ្លាញឃ្លាំងអាវុធនៅជិតទីក្រុង Ivano-Frankovsk នៅភាគខាងលិចអ៊ុយក្រែន។ នេះជាលើកទីមួយហើយ ដែលអាវុធលឿន ជាងសំឡេងត្រូវបានគេប្រើក្នុងការប្រយុទ្ធ៕

ប្រែសម្រួលៈ ណៃ តុលា

To Top