បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា មន្ត្រីកំពូលយោធារបស់អង់គ្លេសបានធ្វើការ ប្រកាសទៅកាន់យោធារបស់អង់គ្លេស ឲ្យនាំគ្នាធ្វើការត្រៀមខ្លួន ឲ្យបានរួចជាស្រេច ក្នុងការប្រយុទ្ធជាមួយនឹងប្រទេសរុស្សី។
លោកបន្តថាយោធាអង់គ្លេស គួរតែត្រៀមរៀបចំគ្រួសារ ជូនដំណឹងពួកគេជាមុនពីព្រោះថា លទ្ធភាពនៃការដាក់ពង្រាយ ទ័ពបន្ថែមទៀតគឺនៅតែមាន នៅឡើយហើយការប្រកាសរបស់មន្ត្រី កំពូលម្នាក់នេះបន្ទាប់ពី មេបញ្ជាការកំពូលរបស់អង់គ្លេសថ្មី កាលពីប៉ុន្មានថ្ងៃកន្លងមក បានធ្វើការថ្លែងថាអង់គ្លេស ត្រូវតែត្រៀមរៀបចំហើយព្រមទាំង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយ
រុស្សីឲ្យបរាជ័យ។
យោធាអង់គ្លេស ត្រូវបានមន្ត្រីកំពូលរូបនេះ ថ្លែងបញ្ជាក់បែបនេះថា៖ នៅក្នុងពាក្យថារារាំងដែលមេដឹកនាំ ធ្លាប់បានបញ្ជាក់កន្លែងមកគឺ មានន័យថាជាការដាក់ពង្រាយ។ ដូចនេះអ្នកទាំងអស់គ្នាគួរតែត្រៀមចិត្ត ត្រៀមកាយសម្រាប់ប្រតិបត្តិការនានា នាពេលខាងមុខហើយជាពិសេស ក៏គួរតែចាប់ផ្តើមប្រាប់ជាមុន ទៅកាន់មនុស្សដែលជាទីស្រលាញ់របស់ខ្លួន និងគ្រួសារផងឲ្យរួចរាល់ផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									