ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បដិសេធថាមិនមែនជា អ្នករៀបផែនការសម្លាប់កូនស្រី មនុស្សជំនិតរបស់មេដឹកនាំរុស្ស៊ីឡើយ

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញមកធ្វើការបកស្រាយ និងបដិសេធនូវការចោទប្រកាន់ថា អ៊ុយក្រែនគឺជាអ្នករៀបចំផែនការ
ធ្វើឃាត់នាង Darya Dugina ដែលជាកូនស្រីរបស់លោក Alexandr Dugin មនុស្សដ៏ជំនិតបំផុតរបស់ លោកប្រធានាធិបតីរុស្សី Vladimir Putin ។

ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មាន ជាច្រើនលោក Mikhail Podoliak បាននិយាយថា៖ ប្រទេសរបស់លោកមិនមែន ជាប្រទេសបែបភេវរកម្មឬ Terrorist State នោះឡើយ។ ខ្ញុំចង់បញ្ជាក់ប្រាប់ អ្នកទាំងអស់គ្នាអ៊ុយក្រែន
គឺមិនមានអ្វីដែលត្រូវធ្វើជាមួយ នឹងហេតុការណ៍នេះឡើយ ពួកយើងមិនមែនជាប្រទេស បែបភេវរកម្មដូចរុស្សីឡើយ។

លោក Pololiak បានបន្តទៀតថា៖ ការធ្វើឃាតនាង Dugina ទំនងជាបានសបញ្ជាក់ឲ្យយើងឃើញថា ពីអំណាចដែលមានបញ្ហាខ្លាំង នៅក្នុងប្រទេសរុស្សីខ្លួនឯង ដែលកំពុងព្យាយាមគ្រប់គ្រងទៅលើ ក្រុមមនុស្សជាច្រើនប្រភេទ
ក្នុងពេលតែមួយ។

លើសពីនេះមន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងទៀតដែរថា ហើយយើងក៏មិនអាចបដិសេធបានទេថា រុស្សីទំនងជាអាចប្រើប្រាស់ហេតុការណ៍ ដែលបានរៀបចំមួយនេះទៅជាឡេស ដើម្បីបង្កើនប្រតិបត្តិការយោធា កាន់តែធំឡើងនៅក្នុងប្រទេសអ៊ុយក្រែន
ទៅវិញក៏ថាបាន ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top