ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ អាមេរិក ព្យាយាមប្រើតៃវ៉ាន់ ដើម្បីទប់ទល់ចិន នឹងត្រូវបរាជ័យ

អ៊ីស្លាម៉ាបាដ៖ អ្នកវិភាគប៉ាគីស្ថានបានឲ្យដឹងថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់សំណួរតៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន នឹងត្រូវបរាជ័យ ហើយសហគមន៍អន្តរជាតិ បានដឹងជាយូរមកហើយអំពីចេតនា ដ៏អាក្រក់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ប្រឆាំងនឹងប្រទេសចិន។

ក្រុមអ្នកវិភាគបានឲ្យដឹង នៅក្នុងសិក្ខាសាលាមួយ ស្តីពីទំនាក់ទំនងចិន-អាមេរិក ដែលរៀបចំដោយវិទ្យាស្ថាន ដំណោះស្រាយជម្លោះអ៊ីស្លាម៉ាបាដកាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន បើទោះបីជាមានការប្រឆាំងខ្លាំងរបស់ចិន ចំពោះកំពុងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសក៏ដោយ។

ក្រុមអ្នកវិភាគបានបន្ថែមថា ទង្វើបែបនេះបានធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងស្ថិរភាពក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អតីតឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំនៅប្រទេសចិនលោក Naghmana Alamgir Hashmi បានលើកឡើងថា តៃវ៉ាន់ជាកម្មសិទ្ធិរបស់ប្រទេសចិនតាំងពីបុរាណកាលមក។

លោកបន្ដថា សហរដ្ឋ អាមេរិក ក៏ មិន យក ចិត្ត ទុក ដាក់ ចំពោះ សេចក្តីថ្លែងការណ៍រួមចិន-អាមេរិក ទាំង បី ដែរ ដែលបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់របស់ប្រទេសចិន ហើយថាតៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន។

លោក Zafar Nawaz Jaspal សាស្ត្រាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Quaid-i-Azam របស់ប្រទេសប៉ាគីស្ថាន បានលើកឡើងផងដែរថា សហរដ្ឋអាមេរិក កំពុងព្យាយាមប្រើប្រាស់សំណួរតៃវ៉ាន់ និងបញ្ហាផ្សេងទៀត ដើម្បីទប់ស្កាត់ប្រទេសចិន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top