សេអ៊ូល៖ ទិន្នន័យការិយាល័យគយបានបង្ហាញនៅថ្ងៃចន្ទនេះថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ ១០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែសីហា ដោយសារកំណើននៃការនាំចូលលឿនជាងការនាំចេញ។
ឱនភាពពាណិជ្ជកម្មឈានដល់ ១០,២២ពាន់លានដុល្លារក្នុងរយៈពេលពីថ្ងៃទី០១-២០ ខែសីហា កើនឡើងពីឱនភាពចំនួន ៣,៥៨ពាន់លានដុល្លារ ដែលកើនឡើងក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន នេះបើយោងតាមសេវាគយកូរ៉េ។
ប្រទេសនេះបានរាយការណ៍ពីឱនភាពពាណិជ្ជកម្មក្នុងរយៈពេល ៤ខែចុងក្រោយនេះ ជាមួយនឹងឱនភាពចំនួន ២,៤៨ពាន់លានដុល្លារក្នុងខែមេសា ១,៦ពាន់លានដុល្លារក្នុងខែឧសភា ២,៤៩ពាន់លានដុល្លារក្នុងខែមិថុនា និង ៤,៨ពាន់លានដុល្លារក្នុងខែកក្កដា។
ការនាំចេញបានបន្ថែម ៣,៩ភាគរយពីឆ្នាំមុនដល់ ៣៣,៤២ពាន់លានដុល្លារសម្រាប់រយៈពេល ២០ ថ្ងៃដំបូងនៃខែនេះ ខណៈដែលការនាំចូលបានកើនឡើង ២២,១ភាគរយដល់ ៤៣,៦៤ពាន់លានដុល្លារ។
ការនាំចូលប្រភពថាមពលសំខាន់ៗចំនួនបីរបស់ប្រទេសគឺ ប្រេងឆៅ ឧស្ម័នធម្មជាតិ និងធ្យូងថ្ម មានចំនួនសរុប ១២,៤៩ពាន់លានដុល្លារក្នុងរយៈពេល ២០ថ្ងៃ កើនឡើង ៧១ភាគរយធៀបនឹងឆ្នាំមុន។
ការនាំចូលពីអារ៉ាប៊ីសាអូឌីតកើនឡើងជិតទ្វេដង ខណៈដែលការនាំចូលពីសហភាពអឺរ៉ុប ជប៉ុន ឬរុស្ស៊ីបានធ្លាក់ចុះក្នុងរយៈពេលលើកឡើងខាងលើ។ ការនាំចេញផលិតផលប្រេងកើនឡើងជាងទ្វេដង ហើយរថយន្ត និងគ្រឿងប្រើប្រាស់ក្នុងផ្ទះទទួលបានតួលេខកើនឡើងទ្វេរដងផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា