ព័ត៌មានអន្តរជាតិ

ពេលវេលានៃការ បញ្ជូនយន្តហោះគ្មាន មនុស្សបើករបស់អាមេរិក ១០គ្រឿង ទៅអ៊ុយក្រែន បានបង្ហាញ

បរទេស៖ កិច្ចសន្យាផ្គត់ផ្គង់ យន្តហោះគ្មានមនុស្សបើកប្រភេទ kamikaze ចំនួន ១០ គ្រឿងដល់ប្រទេសអ៊ុយក្រែន ដែលត្រូវបានប្រកាស កាលពីខែមុន ត្រូវបានគេរំពឹងថា នឹងមកដល់ក្នុងរយៈពេល ៣០ ថ្ងៃ នេះបើតាម Defense News បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់សម្តីអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមវែបសាយព័ត៌មានយោធាថា អ្នកតំណាង Jessica Maxwell បាននិយាយនៅក្នុងអ៊ីមែលមួយ កាលបរិច្ឆេទចែកចាយពិតប្រាកដសម្រាប់សព្វាវុធ គ្រាប់បែក Switchblade 600 ដែលត្រូវបានគេស្គាល់ថា ‘kamikaze drones’ នឹងត្រូវបានកំណត់បន្ទាប់ពីកិច្ចសន្យាត្រូវបានបញ្ចប់។

សហរដ្ឋអាមេរិកបានបញ្ជូន យន្តហោះគ្មានមនុស្សបើក Switchblade 300 តូចជាង និងស្រាលជាងដែលផលិតដោយក្រុមហ៊ុន AeroVironment ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងកញ្ចប់អាវុធមួយចំនួន។ មន្ទីរបញ្ចកោណក៏បាននិយាយកាលពីដើមខែមេសាថា ខ្លួនចង់ចែកចាយនូវសព្វាវុធធុនធ្ងន់ និងវែងជាងដប់ម៉ូដែល ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការដឹកជញ្ជូនណាមួយត្រូវបានធ្វើឡើងនោះទេ៕

To Top