ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២១ មុនថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន លោក Xi Jinping ប្រធានរដ្ឋចិន បានទៅចុះត្រួតពិនិត្យ ការងារនៅភូមិ Huawu ឃុំXinrenជនជាតMiao ក្រុង Bijie ខេត្ត Guizhou។ លោកបានទៅលេងផ្ទះ គូស្វាមីភរិយាអ្នកភូមិ Zhao Yuxue ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតមកដល់ គ្រួសារគ្រប់ផ្ទះក្នុងភូមិកំពុងរវល់ធ្វើនំទ្រាប ដែលជាបង្អែមប្រពៃណីតាមតំបន់។ លោក Xi Jinping បានយកស្លឹក មួយ ដាក់ដុំម្សៅអង្ករ ដំណើបលាយម្សៅ សណ្តែកសៀង មូរស្លឹក ហើយយកខ្សែចងរឹតឱ្យតឹង លោកបានដាក់នំទ្រាប ដែលលោក ធ្វើដោយផ្ទាល់ដៃ ក្នុងឡាំងសឹង នៅមុខអ្នកនាង Yang Pengying ជាម្ចាស់ផ្ទះស្រី ហើយនិយាយទាំងស្នាមញញឹមថា ៖ សូមជូនពរឱ្យជីវភាពអនាគត របស់ពួកអ្នកកាន់ តែមានសុភមង្គល កាន់តែមានភាពផ្អែមល្ហែម ។
អ្នកនាង Yang Pengying បានថ្លែងប្រាប់យ៉ាង សប្បាយរីករាយថា៖ ជីវភាពរស់នៅរបស់ពួកយើង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាកាន់តែល្អប្រសើរឡើង ដូចលោកប្រធានរដ្ឋបានថ្លែងដូច្នោះ។ ផ្ទះចាស់របស់អ្នកនាងមិន អាចបាំងខ្យល់បាន ភ្លៀងមកជ្រាបទឹក ខ្វះទឹកនិងអគ្គិសនី។ ក្រោយមក ក្រោមជំនួយពីគោល នយោបាយរើលំនៅដ្ឋាន ទៅតំបន់ផ្សេង ដើម្បីកាត់បន្ថយភាពក្រីក្រ គ្រួសារគាត់បានចូលស្នាក់នៅ ក្នុងអគារពីរ ជាន់ដែលមានទំហំ ១៥០ ម៉ែត្រការ៉េ។ គូស្វាមីភរិយានេះធ្វើការនៅខេត្តហុកគៀន មួយឆ្នាំរកបានប្រាក់ចំណូលជាង ៤ ម៉ឺនយាន់ប្រាក់ចិន។ កូនទាំងបីចូលរៀន ក្នុងអនុវិទ្យាល័យនិងសាលាបឋមសិក្សា ការសិក្សា ការស្នាក់នៅក្នុងសាលារៀននិងការហូបចុកមិនបាច់បង់ថ្លៃទេ ។
ស្តាប់ការនិយាយរបស់អ្នកនាង Yang Pengying រួច លោក Xi Jinping ពេញចិត្តណាស់ លោកក៏បានចង្អុលបង្ហាញទិសដៅ អភិវឌ្ឍន៍នៃការអភិវឌ្ឍ នាពេលអនាគតនៃភូមិ Huawu ដែរ៖ ការចូលបម្រើការងាសំខាន់ណាស់ វាផ្តល់ការធានាដ៏សំខាន់ សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ ហើយក៏ជាវិធានការ ជាមូលដ្ឋានសម្រាប់ការជំរុញ ឱ្យអភិវឌ្ឍជនបទជាបន្តបន្ទាប់។ ការចេញទៅធ្វើការខាងក្រៅក៏បានដែរ បើប្រកបការងារនៅ ជិតផ្ទះគឺកាន់តែល្អ ព្រោះ អាចថែទាំកូនៗឱ្យបានល្អ ។ អប់រំនិងបណ្តុះបណ្តាលកូនៗឱ្យបានល្អ នោះអនាគតនឹង កាន់តែមានការធានា។
“ពួកយើងបានអនុលោមតាមការផ្តែផ្តាំ របស់លោកប្រធានរដ្ឋ ជំរុញការអភិវឌ្ឍជនបទជាបន្តបន្ទាប់ ពន្លឿនទំនើបកម្មកសិកម្មជនបទ។” អ្នកនាងXu Lei លេខាបក្សភូមិ Huawu បានថ្លែងប្រាប់ថា៖រយៈមួយឆ្នាំកន្លងមក ភូមិ Huawu បានធ្វើផ្លូវទេសចរណ៍ ថ្មីប្រវែង ៨.៤ គីឡូម៉ែត្រ, សាងសង់រួចនូវ ខ្សែថាមពលអគ្គិសនី ១០ គីឡូវ៉ាត់ពីរខ្សែប្រវែងសរុប ៤៨.៥ គីឡូម៉ែត្រ ដើម្បីធានាការអភិវឌ្ឍជនបទ និងការប្រើប្រាស់ ថាមពលអគ្គសនីប្រចាំថ្ងៃ, បង្កើត”វេទិការួម៥G+ជនបទឌីជីថល” ដើម្បីសម្របសម្រួល ការងារថ្នាក់ភូមិ ។
ភូមិ Huawu ក៏បានគួបផ្សំ ជាមួយការ មានប្រៀបខាងលក្ខណៈពិសេសជនជាតិភាគតិចក្នុងតំបន់ អភិវឌ្ឍវិស័យទេសចរណ៍ និងមុខងារមាន លក្ខណៈពិសេស ។ ក្នុងភូមិបានបើកអាហារដ្ឋាន កសិកម្ម ចំនួន ៣២ ផ្ទះសំណាក់កសិកម្មចំនួន ១៩ រោងសិប្បកម្មប៉ាក់ជនជាតិ Miao ហើយបានបង្កើត ក្រុមសេវាមគ្គុទេសក៍ និងក្រុមចម្រៀង របាំជនជាតិ Miao ពីរកន្លែង ។ ក្នុងឆ្នាំ ២០២១ ភូមិទាំងមូលទទួលភ្ញៀវទេសចរចំនួន ៦ សែន ៥ម៉ឺននាក់ ប្រាក់ចំណូលវិស័យទេសចរណ៍មានចំនួន ៣១០ លានយាន់ប្រាក់ចិន ។ ពលករជិតពាក់កណ្តាលក្នុង ភូមិចូលបម្រើការងារនៅក្នុងភូមិខ្លួន ប្រាក់ចំណូលក៏កើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន