ព័ត៌មានអន្តរជាតិ

ប្រតិបត្តិករទីផ្សារ ឧស្ម័នអាល្លឺម៉ង់ ព្រមានពីកង្វះខាត ក្នុងតំបន់ក្នុងរដូវរងាខាងមុខ

បឺលីន ៖ អាល្លឺម៉ង់អាចប្រឈមមុខ នឹងការខ្វះខាតឧស្ម័នក្នុងតំបន់ក្នុងរដូវរងារ ដោយសារការផ្គត់ផ្គង់ ឧស្ម័នពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសសេដ្ឋកិច្ចធំបំផុត របស់អឺរ៉ុប ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង នេះបើយោងតាមប្រតិបត្តិករ ទីផ្សារឧស្ម័នរបស់ប្រទេសនេះ ។

លោក Torsten Frank នាយកគ្រប់គ្រង Trading Hub Europe (THE) បានឲ្យដឹងថា ទោះបីជាការខ្វះខាតឧស្ម័ន នៅកម្រិតជាតិមិនត្រូវបានគេរំពឹងទុកក៏ដោយ មិនមែនគ្រប់កន្លែង ផ្ទុកហ្គាសទាំងអស់ អាចត្រូវបានបំពេញនោះទេ ដែលនាំឱ្យមានការស្ទះក្នុងតំបន់។

ប៉ុន្តែលោក Frank ក៏បានឲ្យដឹងផងដែរថា ពលរដ្ឋអាល្លឺម៉ង់នឹងមិនរងផលប៉ះពាល់នោះទេ ខណៈដែលប្រទេសនេះ កំពុងធ្វើឱ្យមាន “វឌ្ឍនភាពល្អ” ឆ្ពោះទៅរកគោលដៅរួមរបស់ខ្លួន គឺការផ្ទុកឧស្ម័ន ៩៥ភាគរយនៅខែវិច្ឆិកា។ លោកបានបន្តថា “ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថា គ្រួសារ ក្នុងប្រទេសនឹង មិន ត្រូវ ត្រជាក់ខ្លាំងក្នុងរដូវរងានេះទេ ” ។

កន្លែងផ្ទុកហ្គាសបច្ចុប្បន្ន ត្រូវបានបំពេញ ៨០ ភាគរយ នេះបើយោងតាមទិន្នន័យចុងក្រោយ ដោយទីភ្នាក់ងារបណ្តាញសហព័ន្ធ (BNetzA) ។ គ្រឿងបរិក្ខារមួយចំនួននៅតែ យឺតយ៉ាវជាងគោលដៅ ។ ជាឧទាហរណ៍ ការផ្ទុកធំបំផុត របស់ប្រទេសគឺត្រឹមតែ ៦១ភាគរយនៃសមត្ថភាពប៉ុណ្ណោះ។

នៅចុងខែកក្កដា ការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់តាមរយៈបំពង់បង្ហូរ Nord Stream 1 ត្រូវបានកាត់បន្ថយបន្ថែមទៀតមកត្រឹម ២០ភាគរយ។ បន្ទាប់ពីការថែទាំជាធម្មតានៃទួរប៊ីន បំណែកនេះមិនត្រូវបានប្រគល់មកវិញទេ ដោយសារបញ្ហាឯកសារ ហើយនៅតែស្ថិតក្នុងរោងចក្រ Siemens រហូតមកដល់បច្ចុប្បន្ន។

ទន្ទឹមនឹងនេះតម្លៃហ្គាស នៅអឺរ៉ុបឡើងថ្លៃ ជិតបីដង ដូចមុនការចាប់ផ្តើមជម្លោះ រុស្ស៊ី-អ៊ុយក្រែន ។ អនាគតឧស្ម័ន TTF (Title Transfer Facility) របស់អ៊ឺរ៉ុប កំពុងជួញដូរក្នុងរង្វង់ ២៧០អឺរ៉ូ (២៦៧,៣ ដុល្លារអាមេរិក) ក្នុងមួយម៉ោងមេហ្គាវ៉ាត់ កាលពីថ្ងៃអង្គារ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top