បរទេស៖ សមាជិកក្រុមប្រឹក្សាតំបន់ Zaporozhye លោក Vladimir Rogov បានប្រកាសកាលពីថ្ងៃពុធថា មន្ត្រីកំពូលនៅក្នុងរដ្ឋបាលយោធា-ស៊ីវិលរបស់រុស្ស៊ី នៅ Mikhailovka គឺលោក Ivan Sushko ត្រូវបានសម្លាប់បន្ទាប់ពីរថយន្តរបស់លោកត្រូវបានបំផ្ទុះដោយអ្នកបំផ្លិចបំផ្លាញអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Rogov នៅលើ Telegramថា «គ្រឿងផ្ទុះមួយត្រូវបានគេដាក់នៅក្រោមកៅអីផ្នែកខាងមុខរថយន្ត។ ជាលទ្ធផលនៃការផ្ទុះ លោក Ivan Sushko បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ លោកក៏បានស្លាប់នៅពេលបន្តិចក្រោយមក” ។
ត្រឹមតែមួយថ្ងៃមុននេះ មន្ត្រីក្នុងតំបន់ Kherson ក៏បានរាយការណ៍ពីការបំផ្ទុះមួយ ដែលសំដៅទៅលើសមាជិកនៃរដ្ឋបាលក្នុងតំបន់ នេះបើយោងតាមប្រធានតំបន់ Kirill Stremousov បសនរាយការណ៍៕ប្រែសម្រួលៈ ណៃ តុលា