បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងបញ្ជូនអាវុធបន្ថែមតម្លៃ ២,៩៨ ពាន់លានដុល្លារទៅកាន់ទីក្រុងគៀវ។ ក្នុងសេចក្តីប្រកាសមួយ ដែលស្របនឹងថ្ងៃបុណ្យឯករាជ្យ របស់អ៊ុយក្រែន លោក Biden បាននិយាយថា សហរដ្ឋអាមេរិក ស្រមៃចង់ប្រយុទ្ធនឹងក្រុងកៀវ សម្រាប់ពេលខ្លះខាងមុខ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន គឺអ៊ុយក្រែននឹងទទួលបាន “ប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធកាំភ្លើងធំ និងគ្រាប់បែក ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក និងរ៉ាដា ដើម្បីធានាថា អ៊ុយក្រែនអាចបន្តការពារខ្លួន ក្នុងរយៈពេលវែង”។
កាលពីថ្ងៃអង្គារ មន្ត្រីសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន Associated Press, Reuters និង CBS ថា កញ្ចប់ជំនួយនេះនឹងរួមបញ្ចូលនូវប្រព័ន្ធ Drone យ៉ាងតិចបីផ្សេងគ្នា ដូចជាយន្តហោះគ្មានមនុស្សបើក Puma ដែលបាញ់ដោយដៃ យានឃ្លាំមើល ScanEagle រយៈចម្ងាយឆ្ងាយ ក៏ដូចជាយន្តហោះគ្មានមនុស្សបើក Vampire ដែលផលិតនៅចក្រភពអង់គ្លេស ដែលពីមុនមិនត្រូវបានគេផ្តល់ឱ្យ Kiev ៕ ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									