១០ឆ្នាំកន្លងទៅនេះ យានជំនិះ ខ្ចូសនៅភូមិ ផ្ទះនៅជនបទ កន្លែងជាច្រើនបានក្លាយទៅជា “ការិយាល័យចល័ត” របស់លោក Xi Jinping ប្រធានរដ្ឋចិន ។

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនជិះនាវាចុះត្រួតពិនិត្យការងារ នៅអាងស្តុកទឹក Danjiangkou ស្រុក Xichuan ក្រុង Nanyang ខេត្ត Henan ដើម្បីពិនិត្យសំណាកទឹកនៅនឹងកន្លែង។ លោកបានទៅត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវវិស្វកម្មផ្ទេរទឹក ពីភាគខាងត្បូងទៅភាគខាងជើង ហើយជិះនាវាត្រួតពិនិត្យអាងស្តុកទឹក Danjiangkou ដើម្បីស្តាប់សេចក្ដីរាយការណ៍ ពីស្ថានការណ៍ពាក់ព័ន្ធ។ តុកិច្ចប្រជុំឈើមួយនៅក្នុងកាប៊ីននាវា បានក្លាយទៅជា “តុធ្វើការងារចល័ត” របស់លោកដែលស្តាប់សេចក្ដីរាយការណ៍ និងរៀបចំការងារនៅជំហានបន្ទាប់។

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក Xi Jinping បានមកដល់ស្ថានីយរថភ្លើង Linzhi ដែលជាស្ថានីយគមនាគមន៍សំខាន់ នៃផ្លូវដែកពីខេត្តស៊ីឈូនដល់តំបន់ Xizang ។ នៅក្នុងរថភ្លើង លោក Xi Jinping បានកោះហៅសមមិត្តពាក់ព័ន្ធ ដើម្បីបន្តសិក្សាស្រាវជ្រាវ គម្រោងផ្លូវដែក ។ កាប៊ីនរថភ្លើងមិនសូវជាធំប៉ុន្មានទេ បានក្លាយទៅជា “ការិយាល័យចល័ត” របស់លោក Xi Jinping នៅពេលនេះ។

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅភូមិ Maona ក្រុង Wuzhishan ខេត្ត Hainan ជួបសំណេះសំណាលយ៉ាងជិតស្និទ្ធ ជាមួយកម្មាភិបាល និងប្រជាជន។ ពីការកាត់បន្ថយភាពក្រីក្រ ដល់ការស្តារអភិវឌ្ឍន៍ជនបទ លោក Xi Jinping បានយកចិត្តទុកដាក់យ៉ាងខ្លាំង។
“បក្សកុម្មុយនីស្តចិន បានប្រើកម្លាំងទាំងអស់ក្នុងការ ធ្វើឱ្យប្រជាជនមានជីវភាព រស់នៅដ៏ល្អប្រសើរ។ ទោះល្អយ៉ាងណាក៏មិន អាចឈប់បានដែរ៕ វិទ្យុមិត្តភាពកម្ពុជាចិន


 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									