ព័ត៌មានអន្តរជាតិ

រុស្ស៊ីបើកការវាយប្រហារ តាមអាកាស២ដង បំផ្លាញយន្តហោះចម្បាំងអ៊ុយក្រែន ៨គ្រឿង

បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអះអាងថា ការវាយប្រហារតាមអាកាសបំផ្លាញ និងធ្វើឲ្យលែងដំណើរការនូវ យន្តហោះចម្បាំងរបស់អ៊ុយក្រែន ចំនួនដល់ទៅ៨គ្រឿង។

ការវាយប្រហារបានកើតឡើង នៅក្បែរទៅទីក្រុង Mirgorod ភាគកណ្តាលនៃរដ្ឋ Poltava ដែលយន្តហោះត្រូវបានបំផ្លាញមានដូចជា Su-27 និង Su-24 ជាដើមដែលខ្លះត្រូវបានបំផ្លាញទាំងស្រុង និងខ្លះទៀតត្រូវបាន រកការខូចខាតមិនអាច ដំណើរការបានវិញឡើយ។

ប្រភពដោយភាគីរុស្សីដដែលបានឲ្យដឹងដែរថា ការវាយប្រហារនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់រថភ្លើង សម្រាប់យោធាមួយរបស់អ៊ុយក្រែនផង និងសម្លាប់ក្រុមយោធា ៣០នាក់ផ្សេងទៀត ខណៈដែលអ៊ុយក្រែនបានទទួលស្គាល់ ការវាយប្រហារនេះ ពិតជាកើតមានពិតមែនប៉ុន្តែមិនបាន អះអាងអំពីព័ត៌មានលំអិតនៃ ការរងគ្រោះនោះឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top