បរទេស ៖ យោងតាមប្រធានប្រតិបត្តិការ សង្វាក់ផលិតកម្មអាហារល្បឿនលឿន Teremok របស់រុស្សី លោក Mikhail Goncharov កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាក្រុមហ៊ុនភេសជ្ជៈ យក្សCoca Cola គឺគ្រោង នឹងធ្វើការលក់ប្រេន របស់ខ្លួនចេញពីប្រទេសរុស្សី ហើយប៉ុន្តែនឹងចាប់យកប្រេនថ្មី ដែលមានឈ្មោះថា Dobry Cola វិញ ។
លោក Goncharov បានបញ្ជាក់បែបនេះថា ពួកយើងបានទទួលដំណឹង ពីក្រុមហ៊ុន Coca Cola ថា ភេសជ្ជៈរបស់ពួកគេនៅពេលនេះ នឹងត្រូវប្តូរឈ្មោះទាំងអស់ទៅជា Dobry Cola ដែលពីមុន យើងគ្រប់គ្នា ស្គាល់ថា Coca Cola ។
ភេសជ្ជៈប្រេនថ្មីនេះ នឹងស្ថិតនៅក្រោមការគ្រប់គ្រង របស់ Coca Cola ដដែលប៉ុន្តែនឹង ដើម្បីប្រកួតប្រជែងជាមួយនឹង ក្រុមហ៊ុនភេសជ្ជៈរុស្សីដែលទើបតែបានបង្កើតភេសជ្ជៈថ្មី ទុកសម្រាប់ជំនួស Coca Cola គឺភេសជ្ជៈ Colas ។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនអាមេរិកជាច្រើន និងតជាបន្តបន្ទាប់បាននាំគ្នា ធ្វើការ ដកខ្លួនចេញពីទីផ្សារប្រទេសរុស្សី ក្រោយទណ្ឌកម្មសេដ្ឋកិច្ច ដោយលោកខាងលិច ដែលក្នុងនោះមានទាំង McDonalds ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី