បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ rt.com ដែលបានដកស្រង់ចេញពីកាសែត AP កាលពីថ្ងៃម្សិលមិញនេះ បានសរសេរថាមកដល់ ពេលនេះទំនិញរុស្សី រាប់រយមុខ ដែលមិនស្ថិតនៅក្នុងបញ្ជីទណ្ឌកម្ម ដោយអាមេរិក នៅតែបានហូរចូលក្នុងប្រទេស អាមេរិកដដែល។
ប្រភពដដែលបាន អះអាងទំនិញ យ៉ាងហោចណាស់៣៦០០ដង ដែលមានដូចជាឈើដែក កៅស៊ូនិងទំនិញផ្សេងទៀត បានធ្វើដំណើរមកដល់ផែ របស់អាមេរិកជាបន្តបន្ទាប់គិតចាប់ តាំងតែពីខែកុម្ភៈ ដែលរុស្សីបានបើកការវាយប្រហារ ទៅលើអ៊ុយក្រែន។
ទោះបីជាចំនួន នៃការដឹកជញ្ជូនមកដល់អាមេរិក មានការធ្លាក់ចុះ ជាងកាលពីឆ្នាំ២០២១ក្តី ដែលគ្រានោះមានរហូត ទៅដល់៦០០០ដង ប៉ុន្តែទំនិញដែលបានដឹក មកដល់មានការកើនឡើង រហូតទៅដល់ជាង១ពាន់លានដុល្លារជារៀង រាល់ខែហើយការដឹកជញ្ជូនទំនិញ រុស្សីជាឡានចេញពីផែ ក៏មានជារៀងរាល់ថ្ងៃផងដែរ៕
ប្រែសម្រួល៖ស៊ុនលី