ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ជូនអំណោយជាយន្តហោះ គ្មានមនុស្សបើក ៨០០គ្រឿង ដល់អ៊ុយក្រែន សម្រាប់ ថ្ងៃបុណ្យឯករាជ្យ

បរទេស៖ សារព័ត៌មាន Bild របស់ប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនបានទទួលអំណោយយន្តហោះគ្មានមនុស្សបើកចំនួន ៨០០គ្រឿង ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ខ្លួនក្នុងសប្តាហ៍នេះ ដែលត្រូវបានរចនាឡើងដើម្បីហោះហើរពីលើគោលដៅ និងទម្លាក់គ្រាប់កាំភ្លើងត្បាល់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតនេះបាននិយាយនៅលើបណ្តាញសង្គមជាភាសារុស្សី របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា អំណោយនោះមកពីកោះតៃវ៉ាន់។ ការអះអាងនេះត្រូវបានធ្វើម្តងទៀតយ៉ាងទូលំទូលាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន។

យន្តហោះគ្មានមនុស្សបើក ត្រូវបានផលិតដោយក្រុមហ៊ុន DronesVision ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ ដែលផលិតឧបករណ៍ប្រឆាំង យន្តហោះគ្មានមនុស្សបើកផងដែរ។ ម៉ូដែល Revolver គឺជាការរចនា quadcopter ដែលផ្ទុកនូវកញ្ចប់កាំភ្លើងត្បាល់ 60mm ចំនួនប្រាំបី ដែលមានទម្ងន់លើសពី ១០គីឡូ ដែលអាចបញ្ចេញដោយប្រតិបត្តិករ នេះបើយោងតាមអ្នកផលិត។ កញ្ចប់នេះមើលទៅដូចជាធុងបង្វិលនៃកាំភ្លើងដែលផ្តល់ឈ្មោះអាវុធរបស់វា៕

ប្រែសម្រួលៈ ណៃ តុលា

To Top