បរទេស៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេសនឹងផ្តល់ឱ្យអ៊ុយក្រែន នូវយានគ្មានមនុស្សបើកក្រោមទឹក ដែលត្រូវប្រើប្រាស់ដោយទីក្រុងគៀវសម្រាប់ការបោសសម្អាតមីន ខណៈដែលប្រទេសនេះនៅតែជាប់គាំង ក្នុងជម្លោះជាមួយរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បានអានថា ជាសរុប យានគ្មានមនុស្សបើក សម្រាប់ក្រោមទឹកចំនួន ៦គ្រឿង នឹងត្រូវបានចែកចាយ ខណៈដែលចក្រភពអង់គ្លេសក៏គ្រោងនឹងផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធ ដល់សមាជិកសេវាកម្មអ៊ុយក្រែននៅលើទឹកដីអង់គ្លេសផងដែរ។ ក្រសួងបានបន្តថា យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងនឹងត្រូវបានផ្តល់ឱ្យចេញពីឃ្លាំងរបស់ចក្រភពអង់គ្លេស ខណៈ ៣ គ្រឿងទៀតត្រូវទិញពីឧស្សាហកម្មការពារជាតិ។
ក្រសួងបានបញ្ជាក់ថា យានគ្មានមនុស្សបើកទាំងនោះ ត្រូវបានរចនាឡើង ដើម្បីធ្វើការក្នុងបរិស្ថានឆ្នេររាក់ៗ ក្នុងជម្រៅដល់ទៅ ១០០ ម៉ែត្រ ដោយបន្ថែមថា ដ្រូនត្រូវបានគេសន្មត់ថាអាចកំណត់អត្តសញ្ញាណមីនបាន ដោយអនុញ្ញាតឱ្យកងទ័ពជើងទឹកអ៊ុយក្រែនយកវាចេញ៕ ប្រែសម្រួល៖ ណៃ តុលា