ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចុះកិច្ចសន្យាជាមួយប៉ូឡូញ ក្នុងការនាំចេញរថពាសដែក គិតជាទឹកប្រាក់ រហូតដល់ជាង ៥,៧ពាន់លានដុល្លារ

សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ថា ក្រុមហ៊ុនកូរ៉េខាងត្បូង ចំនួន២ បានចុះហត្ថលេខាលើ កិច្ចសន្យាតម្លៃ៥,៧៦ពាន់លានដុល្លារ ជាមួយប្រទេសប៉ូឡូញ ក្នុងការនាំចេញ រថពាសដែក និងម៉ាស៊ីនបោកគក់ ។
ទីភ្នាក់ងារលទ្ធកម្មអាវុធ របស់ទីក្រុងសេអ៊ូលបានឲ្យដឹង ដូច្នេះកាលពីថ្ងៃសៅរ៍ បន្ទាប់ពីទីក្រុងវ៉ារស្សាវ៉ា បានយល់ព្រមបង្កើនការនាំចូល អាវុធចំពេលមានភាព តានតឹងជាមួយរុស្ស៊ី ។

កិច្ចសន្យា ដែលបានចុះហត្ថលេខា ក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃសុក្រ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់កូរ៉េខាងត្បូង ដែលបានភ្ជាប់កាលពីខែមុនជាមួយនឹងប្រទេស ប៉ូឡូញ ដែលបាននឹងកំពុងស្វែង រកការពង្រឹងកម្លាំងយោធារបស់ខ្លួន ក្នុងការប្រឈមមុខនឹងការឈ្លានពាន របស់រុស្ស៊ីទៅលើប្រទេស ជិតខាង គឺ អ៊ុយក្រែន ។

ក្រុមហ៊ុន Hyundai Rotem Co. នឹងដឹកជញ្ជូនរថពាសដែក K2 Black Panther និង Hanwha Defense ដែលជាអង្គភាពការពាររបស់ Hanwha Corp នឹងបញ្ជូនរថពាសដែក K9 ដោយខ្លួនឯង ទៅកាន់ប្រទេសប៉ូឡូញ នេះបើយោងតាមលេខាធិការដ្ឋាន ការគ្រប់គ្រងកម្មវិធីលទ្ធកម្ម ការពារជាតិ ហៅកាត់ (DAPA) បានឲ្យដឹងដូច្នេះ ។

ភាគីទាំង២ មិនបានប្រកាសពីតម្លៃ នៃកិច្ចព្រមព្រៀងទាំងមូល ដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ប៉ាន់ស្មានថា មានរហូតដល់២០ពាន់ពាន់លានវ៉ុន ស្មើនឹង១៥ពាន់លានដុល្លារ ។

DAPA បានឲ្យដឹងថា “ដោយសារការនាំចេញខាងការពារជាតិ មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងលក្ខខណ្ឌ នៃការចែករំលែកប្រព័ន្ធសព្វាវុធ ការគាំទ្រផ្នែកដឹកជញ្ជូនទៅវិញទៅមក និងការពង្រឹងសម្ព័ន្ធភាពសន្តិសុខ កិច្ចព្រមព្រៀង នាំចេញនេះត្រូវបានរំពឹងថា នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់យើងក្នុងការកសាងសាមគ្គីភាព ជាមួយបណ្តាប្រទេសអឺរ៉ុប និងពង្រីកព្រំដែន នៃសមត្ថភាពសន្តិសុខរបស់យើង” ។

លោក Yoon Suk-yeol ប្រធានាធិបតី កូរ៉េខាងត្បូង ដែលចូលកាន់តំណែង កាលពីខែឧសភា បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ សន្តិសុខជាមួយបណ្តា ប្រទេសអឺរ៉ុប ដែលចែក រំលែកតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារ ខណៈដែលការជំរុញ ឧស្សាហកម្មការពារ របស់ប្រទេស ចំពេលមានការគំរាមកំហែង នុយក្លេអ៊ែរ និងការគំរាមកំហែងយោធា របស់កូរ៉េខាងជើង ៕

To Top