គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កាំភ្លើងធំរបស់រុស្ស៊ីបានបាញ់នៅទីក្រុងអ៊ុយក្រែនឆ្លងកាត់ទន្លេមកដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ពេញមួយយប់ ដោយបន្ថែមការព្រួយបារម្មណ៍របស់អ្នកស្រុក ខណៈដែលសេចក្តីរាយការណ៍ពីការបាញ់ផ្លោងជុំវិញរោងចក្រនេះបានបង្កឱ្យមានការភ័យខ្លាចនៃគ្រោះមហន្តរាយវិទ្យុសកម្ម ។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា មានការបាញ់ផ្លោងរបស់រោងចក្រអ៊ុយក្រែនបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺមួយថ្ងៃបន្ទាប់ពីទីក្រុងម៉ូស្គូ និងទីក្រុង គៀវ បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកលើគោលដៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលបានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីអន្តរជាតិ ។
ក្រុមហ៊ុននុយក្លេអ៊ែរអ៊ុយក្រែន Energoatom បានឲ្យដឹងថា ខ្លួនមិនមានព័ត៌មានថ្មីអំពីការវាយប្រហារលើរោងចក្រនេះទេ ។
ចាប់បានដោយទាហានរុស្ស៊ីកាលពីខែមីនា ប៉ុន្តែនៅតែដំណើរការដោយបុគ្គលិកអ៊ុយក្រែន នៅជួរមុខភាគខាងត្បូងនៃសង្រ្គាមបានក្លាយជាចំណុចក្តៅដ៏សំខាន់មួយនៅក្នុងជម្លោះរយៈពេល៦ខែមកនេះ ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ទីក្រុងម៉ូស្គូមិនចង់ទទួលស្គាល់ហានិភ័យវិទ្យុសកម្មធ្ងន់ធ្ងរនៅរោងចក្រ Zaporizhzhia ហើយបានរារាំងសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការមិនរីកសាយភាយនុយក្លេអ៊ែរព្រោះវាបានលើកឡើងពីហានិភ័យបែបនេះ ។
អភិបាលតំបន់ Oleksandr Starukh បានលើកឡើងនៅលើបណ្តាញ Telegram កាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ី បានវាយលុកអគារលំនៅដ្ឋាននៅក្នុងទីក្រុង Zaporizhzhia សំខាន់ក្នុងតំបន់ ប្រហែល២ម៉ោងពីរោងចក្រ ហើយទីក្រុង Orikhiv នៅភាគខាងកើត ។
កាលពីថ្ងៃសៅរ៍ លោក Starukh បានដល់ប្រាប់ទូរទស្សន៍អ៊ុយក្រែនថា អ្នកស្រុកកំពុងត្រូវបានបង្រៀនពីរបៀបប្រើប្រាស់អ៊ីយ៉ូត ក្នុងករណីមានការលេចធ្លាយវិទ្យុសកម្ម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា