ព័ត៌មានអន្តរជាតិ

ការនាំចូលប្រេងរបស់ឥណ្ឌា ពីរុស្ស៊ី ធ្លាក់ចុះជាលើកដំបូងចាប់តាំងពីខែមីនា ខណៈប្រទេសនេះបង្កើនការទិញ ប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត

ញូវដេលី៖ ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៥ខែក្នុងខែកក្កដា ខណៈដែលប្រទេសនេះបង្កើនការទិញផលិតផលប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Business Insider។

សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសឥណ្ឌាបានទិញយកប្រេងឆៅចំនួន ៨៧៧,៤០០ បារ៉ែលក្នុងមួយថ្ងៃពីប្រទេសរុស្ស៊ីកាលពីខែមុន ដោយបានធ្លាក់ចុះ ៧,៣ភាគរយ ពីទំហំពាណិជ្ជកម្មដែលបានកត់ត្រានៅក្នុងខែមិថុនា នៅពេលដែលវាបានយក ៩៥០,០០០ បារ៉ែលក្នុងមួយថ្ងៃ។

នៅក្នុងសប្តាហ៍ចុងក្រោយនៃខែកក្កដាតែមួយ ការនាំចូលជាមធ្យមក្រោម ៤០០,០០០ បារ៉ែលក្នុងមួយថ្ងៃ យោងតាមទិន្នន័យពី Vortexa គឺតិចជាងពាក់កណ្តាលនៃការនាំចូលជាមធ្យមក្នុងប៉ុន្មានខែថ្មីៗនេះ។ រុស្ស៊ីនៅតែស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់ប្រេងធំជាងគេរបស់ឥណ្ឌា នៅពីក្រោយប្រទេសអ៊ីរ៉ាក់។

ការធ្លាក់ចុះនៃតម្រូវការប្រេងរបស់ឥណ្ឌា សម្រាប់រុស្ស៊ីគឺភាគច្រើនដោយសារតែតម្លៃប្រេងរបស់អារ៉ាប៊ីសាអូឌីតកាន់តែមានភាពទាក់ទាញ។ តម្លៃប្រេងរុស្ស៊ីបានកើនឡើងដោយសារតែតម្រូវការខ្លាំងពីឥណ្ឌា និងចិនចាប់តាំងពីការឈ្លានពានរបស់ប្រទេសអ៊ុយក្រែន ក៏ដូចជាការបន្ធូរបន្ថយទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើប្រេងរុស្ស៊ី៕


ប្រែសម្រួល ឈូក បូរ៉ា

To Top