ព័ត៌មានអន្តរជាតិ

បារាំង សម្លាប់សត្វទាចំនួនជាង ១ម៉ឺនក្បាល ក្រោយរកឃើញមានករណីផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងកសិដ្ឋានចិញ្ចឹមទា ១កន្លែង

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ជំងឺផ្ដាសាយបក្សីដែលបង្ករោគខ្លាំង គឺជាជំងឺផ្តាសាយបក្សី ត្រូវបានរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមទា១កន្លែងនៅផ្នែកខាងកើតនៃទីក្រុង Ain របស់ប្រទេសបារាំង ដែលបណ្តាលឱ្យទាសរុបចំនួន ១០.៦០០ក្បាលត្រូវបានសម្លាប់ ។

សារព័ត៌មាន Le Figaro បានរាយការណ៍ថា សេវារដ្ឋ ឬហៅថា នាយកដ្ឋានការពារប្រជាជន នៃក្រុង Ain បានគូសបញ្ជាក់ពីការផ្ទុះឡើងនៃ ជំងឺផ្តាសាយបក្សីដោយសារតែវីរុស H5N1 នៅក្នុងកសិដ្ឋានចិញ្ចឹមទា ១កន្លែងមានទីតាំងនៅ Saint-Nizier-le-Desert, Le Figaro បានរាយការណ៍ដោយដកស្រង់ ពីខេត្តបានឲ្យដឹងដូច្នេះ ។

Le Figaro បានសរសេរថា ការស៊ើបអង្កេតរោគរាតត្បាត កំពុងដំណើរការ ខណៈដែលការសង្ស័យនៃ ការឆ្លងមេរោគផ្តាសាយបក្សី បន្ទាប់ពីការសង្កេតលើការងាប់ មិនធម្មតានៃទានៅក្នុងកសិដ្ឋាន ដោយបន្ថែមថា ចង្កោមដំបូងនៃជំងឺផ្តាសាយបក្សី ដែលបង្កជំងឺខ្លាំងក្លាត្រូវបានរកឃើញ កាលពីថ្ងៃសៅរ៍នៅឯកសិដ្ឋានចិញ្ចឹមទា ។

យោងតាមអាជ្ញាធរមូលដ្ឋាន ចង្កោមនេះត្រូវបាន “ផ្តាច់ចេញពីមនុស្ស និងសម្លាប់មេរោគ” ហើយតំបន់ការពារចម្ងាយ៣ គីឡូម៉ែត្រជុំវិញការផ្ទុះឡើង តំបន់ឃ្លាំមើល និងគ្រប់គ្រងចម្ងាយ ១០គីឡូម៉ែត្រ ជុំវិញការផ្ទុះឡើងត្រូវបានដាក់ឱ្យដំណើរការ ។

គួររំលឹកថា ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមក ប្រទេសបារាំងបានរាយការណ៍ អំពីចង្កោមនៃមេរោគបង្កជំងឺកម្រិតខ្ពស់ជាង ១.៣០០ករណី ហើយបានបញ្ជាឱ្យសម្លាប់សត្វស្លាបចំនួន ២០លានក្បាល ។ ក្នុងអំឡុងពេល២ដូវស្លឹកឈើជ្រុះឆ្នាំ២០២០ ដល់រដូវផ្ការីកឆ្នាំ២០២១ ក្រុមចំនួន៥០០ នៃជំងឺផ្តាសាយបក្សីដែលបង្ក ជំងឺខ្លាំងត្រូវបានគេរកឃើញ ហើយសត្វស្លាបចំនួន ៣,៥លានក្បាលត្រូវបាន សម្លាប់ចោលនៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top