បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការផ្ញើសារលិខិត ចូលរួមរំលែកទុក្ខចំពោះការបាត់បង់ ទ្រព្យសម្បត្តិនិងជីវិត ប្រជាពលរដ្ឋរបស់ប៉ាគីស្ថាន
នៅក្នុងហេតុការណ៍គ្រោះទឹកជំនន់ ដ៏អាក្រក់ដែលកំពុងបន្តកើតមាន នៅឡើយទូទាំងប្រទេស។
លោក Xi ក្នុងនាមតំណាងឲ្យរដ្ឋាភិបាលចិន និងពលរដ្ឋចិនទាំងអស់ផង បានបញ្ជាក់អំពីភាពសោកសៅ និងចូលរួមសោកស្តាយ ជាមួយនឹងជនរងគ្រោះទាំងឡាយ និងការបាត់បង់ក្រុមគ្រួសារអ្នករងរបួស និងពលរដ្ឋដែលកំពុងរងផលប៉ះពាល់
ធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិនេះផងដែរ។
មេដឹកនាំចិនរូបនេះក៏បានបញ្ជាក់ដែរថា នៅក្រោយហេតុការណ៍គ្រោះទឹកជំនន់ បានវាយប្រហារភ្លាមចិន បានធ្វើការឆ្លើយតបភ្លាមៗដែរ តាមរយៈការបញ្ជូនក្រុមការងារ ជំនួយមនុស្សធម៍ទៅប៉ាគីស្ថាន និងក៏ដូចជាការគាំទ្រក្នុងការជួយសង្គ្រោះ ពលរដ្ឋពីតំបន់គ្រោះថ្នាក់ផងដែរ។
លោក Xi បានថ្លែងទៀតដែរថា លោកជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់រដ្ឋាភិបាល និងប្រជាជនប៉ាគីស្ថាន អ្នកនៅក្នុងតំបន់ដែលរងគ្រោះដោយ គ្រោះមហន្តរាយនឹងប្រាកដជាយកឈ្នះទឹកជំនន់ និងសាងសង់ផ្ទះរបស់
ពួកគេឡើងវិញបានឆាប់ តាមដែលអាចធ្វើទៅបាន ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
