បរទេស៖ អតីតអនុប្រធានក្រុមហ៊ុនថាមពល ដ៏ល្បីនិងធំបំផុតមួយ របស់អារ៉ាប់ Saudi Aramco លោក Sadad Al Husseini បានថ្លែង ប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់ CNBC កាលពីថ្ងៃចន្ទកន្លងមកថា មកដល់ពេលនេះគឺនៅមិនទាន់ មានប្រទេសឬប្លុកណាមួយ ដែលអាចមានសមត្ថភាព គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ ហ្គាស ជំនួសឲ្យហ្គាសរបស់រុស្ស៊ី នៅក្នុងសហភាពអឺរ៉ុបឡើយ។
លោកបានបញ្ជាក់បែបនេះថា៖ សហរដ្ឋអាមេរិក មិនមានហ្គាសរាវ LNG គ្រប់គ្រាប់ដើម្បីជំនួសហ្គាស របស់រុស្ស៊ី ឡើយទៅកាន់ប្លុកអឺរ៉ុប ហើយគេចមិនផុតឡើយ ដែលសហភាពអឺរ៉ុប នឹងមានការកើនឡើង នៃតម្លៃថាមពល ជាបន្តបន្ទាប់ថែមទៀត នៅរដូវរងារខាងមុខនេះ។
លោកក៏បានព្រមានដែរថា៖ បញ្ហានេះនឹងអាចនាំទៅដល់ បញ្ហាធ្ងន់ធ្ងរសម្រាប់ទីផ្សារថាមពល របស់សកលទាំងអស់។ ក្នុងករណីដែលអឺរ៉ុប មិនអាចនាំយកហ្គាស ណាមកជំនួសហ្គាស
របស់រុស្សីបានទេនោះអឺរ៉ុប នឹងចំណាយពេលដល់ទៅរាប់ឆ្នាំ ដើម្បីដោះស្រាយបញ្ហានេះ បានដោយខ្លួនឯង ក្នុងការគេចចេញពី ការផ្គត់ផ្គង់ហ្គាសរបស់រុស្ស៊ី ៕
ប្រែសម្រួល៖ស៊ុនលី