ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ីរ៉ង់ អំពាវនាវឲ្យមាន ការដោះស្រាយ បញ្ហាការពារមុនការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ

តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងនៅទីនេះ កាលពីថ្ងៃចន្ទម្សិលមិញនេះថា បញ្ហាការពារ គួរតែត្រូវបានដោះស្រាយមុន ពេលឈានដល់កិច្ចព្រមព្រៀង រវាងអ៊ីរ៉ង់និងមហាអំណាច លើការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។

លោក Raisi បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា ការដោះស្រាយបញ្ហាការពារ គឺជាសសរស្តម្ភនៅក្នុងកិច្ចចរចា នុយក្លេអ៊ែរ “ដោយគ្មានអត្ថន័យ សម្រាប់កិច្ចព្រមព្រៀងនោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោកបានលើកឡើងថា “កិច្ចព្រមព្រៀង គួរតែត្រូវបានអមដោយការ ដោះស្រាយបញ្ហាការពារ និងចំណុចដែលអ៊ីរ៉ង់ ធ្វើតាមជាយុទ្ធសាស្ត្រ” ដោយសំដៅលើរបាយការណ៍ របស់ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ អំពីការចោទប្រកាន់ “ការរកឃើញដានអ៊ុយរ៉ាញ៉ូម” នៅក្នុងទីតាំងចំនួន៣ ដែលមិនត្រូវបានប្រកាសដោយអ៊ីរ៉ង់ ។

អ៊ីរ៉ង់ ទទូចថា ការចោទប្រកាន់នេះ ជារឿងនយោបាយ ហើយករណីនេះ គួរតែត្រូវបិទជារៀងរហូត ។ លោក Raisi ក៏បានសង្កត់ធ្ងន់ថា ការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ និងការមិនបង្កកទ្រព្យ សម្បត្តិរបស់អ៊ីរ៉ង់នៅបរទេស គឺជាស្នូលនៃកិច្ច ចរចានុយក្លេអ៊ែរ។

បច្ចុប្បន្នអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងចូលរួមនៅក្នុងការ ផ្លាស់ប្តូរទស្សនៈដោយប្រយោលអំពីសំណើថ្មីៗ របស់អ្នកសម្របសម្រួល សហភាពអឺរ៉ុប ដែលមានបំណងដោះស្រាយបញ្ហា លេចធ្លោនៃកិច្ចពិភាក្សា ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top