ម៉ូស្គូ ៖ ឧបនាយករដ្ឋមន្ត្រីទីមួយ របស់ប្រទេសរុស្សី លោក Andrei Belousov បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ “តិចជាង ៣ភាគរយ ដែលលើសពី ២ភាគរយក្នុងឆ្នាំ២០២២នេះ ។
លោក Belousov បានឲ្យដឹងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីការធ្វើឲ្យប្រសើរឡើង នូវស្ថិរភាពនៃសេដ្ឋកិច្ចរុស្ស៊ី ក្រោមការដាក់ទណ្ឌកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្តថា “នេះបង្កើតលក្ខខណ្ឌ ដ៏ល្អ សម្រាប់កំណើននៃចំណូល ពិតប្រាកដ របស់ប្រជាជន និងចំណូល ថវិកា “។ កាលពីមុនក្រសួងអភិវឌ្ឍន៍ សេដ្ឋកិច្ចរុស្ស៊ី បានព្យាករណ៍ថានឹងធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុបចំនួន ៤,២ ភាគរយនៅឆ្នាំនេះ និង ២,៧ភាគរយនៅឆ្នាំ២០២៣ ៕
ប្រែសម្រួល ឈូក បូរ៉ា