ព័ត៌មានអន្តរជាតិ

ហេតុអ្វីបានជា យន្តហោះទម្លាក់គ្រាប់ បែកបំបាំងកាយ B-2 មួយគ្រឿង មានថាមពលខ្លាំង ដូចនាវាផ្ទុកយន្តហោះ?

បរទេស ៖ យន្តហោះទម្លាក់គ្រាប់បែក បំបាំងកាយ B-2 គឺជាអាវុធដ៏អស្ចារ្យមួយ នៃសង្គ្រាម៖ យោងតាមក្រុមហ៊ុនអាកាសចរណ៍ និងការពារជាតិ Northrop Grumman យន្តហោះទម្លាក់គ្រាប់បែក បំបាំងកាយ B-2 របស់កងទ័ពអាកាស សហរដ្ឋអាមេរិក គឺជាធាតុផ្សំដ៏សំខាន់ នៃឃ្លាំងអាវុធវាយប្រហារចម្ងាយឆ្ងាយ របស់ប្រទេស ហើយមួយក្នុង ចំណោម យន្តហោះដែលអាចរស់រានមានជីវិតបានច្រើន បំផុតនៅលើពិភពលោក ។ លក្ខណៈបំបាំងកាយតែមួយ គត់របស់វាអនុញ្ញាតឱ្យយន្ដហោះនេះ ជ្រាបចូលទៅក្នុងប្រព័ន្ធការពារ សត្រូវដ៏ទំនើបបំផុត”។

យន្តហោះនេះពិតជាមានសមត្ថភាពបំបាំងកាយដ៏អស្ចារ្យ ប៉ុន្តែចុះយ៉ាងណាចំពោះកម្លាំងបាញ់របស់វា? ដឹងថាវាត្រូវបានដាក់តាំងបង្ហាញពេញទំហឹង នៅពេលដែលយន្តហោះទម្លាក់គ្រាប់ បែកបំបាំងកាយ B-2 បានធ្វើការវាយប្រហារលើប្រទេសស៊ែប៊ី ក្នុងរាត្រីបើកប្រតិបត្តិការ កងកម្លាំងសម្ព័ន្ធមិត្ត ក្នុងឆ្នាំ១៩៩៩។ វាក៏អាចបំផ្លាញប្រព័ន្ធការពារ ដែនអាកាសរបស់អ៊ីរ៉ាក់ក្នុងអំឡុងឆ្នាំ២០០៣ “Shock and Awe” និងបានកំទេចប្រទេសលីប៊ី ដោយកម្លាំងប្រយុទ្ធក្នុងឆ្នាំ២០១១ ។

ក្រុមហ៊ុនផលិតយន្តហោះ Northrop Grumman បានសរសេរ នៅលើគេហទំព័ររបស់ខ្លួនថា “យន្តហោះ B-2 ពីរគ្រឿងបានហោះហើរជាង សាមសិបមួយម៉ោងពីមូលដ្ឋាន ទ័ពអាកាស Whiteman ក្នុងរដ្ឋ Missouri ទៅកាន់កូសូវ៉ូ។

ពួក គេ បាន វាយ ប្រហារ គោល ដៅ ជា ច្រើន បន្ទាប់ មក បាន ហោះ មក វិញ ដោយ ផ្ទាល់។ យន្តហោះ B-2s បានហោះហើរតិចជាង ១ភាគរយនៃបេសកកម្មសរុប ប៉ុន្តែបានបំផ្លាញ ៣៣ភាគរយនៃគោលដៅក្នុងអំឡុងពេល ៨សប្តាហ៍ដំបូងនៃជម្លោះ”។

សូមចំណាំថាយន្ដហោះទម្លាក់គ្រាប់បែកបំបាំង កាយ B-2 ក៏ទទួលបានកំណត់ត្រា សម្រាប់បេសកកម្មប្រយុទ្ធ តាមផ្លូវអាកាសដ៏វែងបំផុត ក្នុងប្រវត្តិសាស្ត្រផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Siamtoo។

ក្រុមហ៊ុន Northrop Grumman បានឲ្យដឹងថា “នៅក្នុងឆ្នាំ២០០១ យន្តហោះ B-2 របសល អាមេរិកចំនួន ៥គ្រឿងផ្សេងទៀត គឺជាអ្នកដំបូងដែល បានចូលទៅក្នុងដែនអាកាសអាហ្វហ្គានីស្ថាន សម្រាប់កំណត់ត្រាកំណត់ បេសកកម្មរយៈពេល ៤៤ម៉ោង”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top