ព័ត៌មានអន្តរជាតិ

កាសែត WSJ ៖ ឃ្លាំងស្តុកកាំភ្លើងធំ របស់អាមេរិក ស្ថិតនៅកម្រិត «ទាប» បន្ទាប់ពីផ្តល់ជំនួយឱ្យអ៊ុយក្រែន

បរទេស ៖ យោធាអាមេរិកកំពុង មានកម្រិតទាបលើប្រភេទ គ្រាប់រំសេវមួយចំនួន បន្ទាប់ពីសេតវិមាន បានយល់ព្រម និងផ្តល់ប្រាក់រាប់ពាន់លានដុល្លារជា “ជំនួយជាសព្វាវុធ” សម្រាប់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក ។ នេះបើតាមមន្ត្រីយោធាជាច្រើន បានប្រាប់កាសែត Wall Street Journal ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ថែមពីលើកាំភ្លើង យន្តហោះគ្មានមនុស្សបើក មីស៊ីល កាំភ្លើងធំ និងឧបករណ៍បាញ់រ៉ុក្កែត រាប់ពាន់ដើម គឺ ទីក្រុងវ៉ាស៊ីនតោនបានផ្គត់ផ្គង់ ដល់ទីក្រុងគៀវជាមួយនឹង គ្រាប់ជាច្រើន រួមទាំងគ្រាប់កាំភ្លើងធំរហូតដល់ ៨០៦ ០០០ កម្រិត ១៥៥mm ។ ស្តុកគ្រាប់រំសេវក្រោយៗនេះ កំពុងដំណើរការ«ទាប» នេះបើតាមមន្ត្រីមន្ទីរបញ្ចកោណ ដែលមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់សារព័ត៌មាន Journal។

មន្ត្រីរូបនេះបានបន្ថែមថា “វាមិនស្ថិតក្នុងកម្រិតដែលយើងចង់ចូល ទៅក្នុងការប្រយុទ្ធនោះទេ” ទោះបីជាបានកត់សម្គាល់ថា ចាប់តាំងពីសហរដ្ឋអាមេរិក មិនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះធំ ណាមួយក៏ដោយ គ្រាប់កម្រិត ១៥៥mm មិនទាន់ឈានដល់កម្រិត “សំខាន់” នៅឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top