បរទេស ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងឆ្លើយ តបជាមួយនឹង “វិធានការដ៏ម៉ឺងម៉ាត់ និងមិនរារែកឡើយ” ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បន្តកិច្ចសហប្រតិបត្តិការ យោធា ជាមួយកោះតៃវ៉ាន់ ។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Politico បានរាយការណ៍ថា រដ្ឋបាលរបស់លោក Joe Biden គ្រោងនឹងស្នើសុំសមាជិកសភា ឱ្យយល់ព្រមលើការលក់ អាវុធប្រមាណ ១,១ ពាន់លានដុល្លារទៅកាន់កោះនេះ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Liu បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅពេលសួរអំពីការផ្ទេរសព្វាវុធដែលបានរាយការណ៍ថា ការលក់អាវុធ របស់អាមេរិកទៅឱ្យកោះតៃវ៉ាន់តំណាងឱ្យ “ការរំលោភយ៉ាងធ្ងន់ធ្ងរ” នៃគោលនយោបាយ “ចិនតែមួយ” និងកិច្ចព្រមព្រៀងការទូតផ្សេងទៀត ដែលសម្រេចបាន រវាងសហរដ្ឋអាមេរិក និងចិន។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា កិច្ចព្រមព្រៀងបែបនេះក៏ជា«អ្នកបំបែកខ្លួនដ៏អង់អាច» និងបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។
អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា “ភាគីអាមេរិកត្រូវបញ្ឈប់ ជាបន្ទាន់ការលក់អាវុធទៅឱ្យ និងទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់ បញ្ឈប់ការបង្កើតកត្តា ដែលអាចនាំឱ្យមានភាពតានតឹង នៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងអនុវត្តតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
