បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បានប្រាប់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ មិនអាចបញ្ជូនអាវុធបន្ថែមទៀតទៅអ៊ុយក្រែនបានទេ ប្រសិនបើពួកគេចង់រក្សាសមត្ថភាពការពារជាតិរបស់ពួកគេនោះ។ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ការផ្តោតសំខាន់របស់លោកស្រី គឺសន្តិសុខជាតិរបស់អាល្លឺម៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Lambrecht បានប្រាប់គណៈរដ្ឋមន្ត្រីក្នុងអំឡុង កិច្ចប្រជុំកាលពីថ្ងៃអង្គារថា “ខ្ញុំត្រូវតែទទួលស្គាល់ក្នុងនាម ជារដ្ឋមន្ត្រីក្រសួងការពារជាតិ … យើងកំពុងឈានដល់ដែនកំណត់ នៃអ្វីដែលយើងអាចផ្តល់ឱ្យឆ្ងាយពី Bundeswehr [ស្តុក]” ។ លោកស្រីបាននិយាយថា កងកម្លាំងប្រដាប់អាវុធអាឡឺម៉ង់ – Bundeswehr ត្រូវតែអាច “ធានា” សន្តិសុខនៅកម្រិតតំបន់ និងថ្នាក់ជាតិ ដោយលោកស្រីបានប្តេជ្ញាថា នឹងធានាថា “នៅតែបន្តកើតមាន”។
អាល្លឺម៉ង់បាននិងកំពុងផ្គត់ផ្គង់ អាវុធជាច្រើនប្រភេទនៅក្រុងគៀវ ចាប់តាំងពីមានជម្លោះ នៅអ៊ុយក្រែនក្នុងខែកុម្ភៈ។ ទីក្រុងប៊ែកឡាំងបានប្រគល់ប្រព័ន្ធ កាំជ្រួចប្រឆាំងយន្តហោះ Stinger, Panzerhaubitze 2000 self-propelled howitzers និងរថក្រោះកាំភ្លើងប្រឆាំងយន្តហោះ Gepard ដល់អ៊ុយក្រែន ក្នុងចំណោមអាវុធផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា