ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារ តាមផ្លូវអាកាសលើព្រលាន យន្តហោះ ក្រុងអាឡេប៉ូ របស់ប្រទេសស៊ីរី

ដាម៉ាស់ ៖ សេចក្តីថ្លែងការណ៍ របស់យោធាស៊ីរីបានឲ្យដឹងថា ការវាយប្រហារ ដោយមីស៊ីល របស់អ៊ីស្រាអែល បានវាយប្រហារអាកាសយានដ្ឋាន អន្តរជាតិនៃទីក្រុងអាឡេប៉ូ ភាគខាងជើង នៃប្រទេសស៊ីរីកាលពីថ្ងៃពុធ បណ្តាលឱ្យខូចខាត សម្ភារៈជាច្រើន។

គេហទំព័រព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កាំជ្រួចត្រូវបានបាញ់ ចេញមកពីលើសមុទ្រមេឌីទែរ៉ាណេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

ទន្ទឹមនឹងនេះដែរ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានឲ្យដឹងថា អ៊ីស្រាអែលបានបាញ់មីស៊ីលចំនួន ៤គ្រាប់ប្រឆាំងនឹងអាកាសយានដ្ឋាន និងឃ្លាំងជុំវិញ ដែលបណ្តាលឱ្យមានការផ្ទុះ “អ្វីដែលត្រូវបានគេជឿថា ជាការដឹកជញ្ជូនមីស៊ីលអ៊ីរ៉ង់” ។

ការវាយប្រហារកាលពីថ្ងៃពុធ របស់អ៊ីស្រាអែលគឺជាលើកទី២២ ប្រឆាំងនឹងទីតាំងស៊ីរីក្នុងឆ្នាំនេះ បន្ទាប់ពីការវាយប្រហារ ដ៏សាហាវកាលពីដើមសប្តាហ៍មុន នៅទីក្រុង Masyaf ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top