ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិន អន្តរជាតិ ជំរុញដំណើរបើកចំហ ចំពោះអន្តរជាតិ របស់ចិន

“ពួកយើងជាអ្នកទទួលផល ប្រយោជន៍ផ្ទាល់ ពីពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិនអន្តរជាតិ ។ ” លោកស្រី Wanna lorluelert អគ្គនាយក នៃសួនឧស្សាហកម្ម Borthong 33 របស់ថៃ បានថ្លែងដូចពោលខាងលើ ទៅកាន់ប្រព័ន្ធសារព័ត៌មាន នៅពេលថ្មីៗកន្លងទៅនេះ ។ នេះគឺសួនឧស្សាហកម្ម Borthong 33 របស់ថៃ ចូលរួមការចរចាពាណិជ្ជកម្មអនឡាញ នៃពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិនអន្តរជាតិ រយៈពេលបីឆ្នាំជាប់ៗគ្នា ។ លោកស្រី Wanna lorluelert បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិន អន្តរជាតិ ជួយពួកគេទាក់ទង ជាមួយអតិថិជនចិន ដោយចំគោលដៅ រកឃើញសហគ្រាស ដែលបោះប្រចាំនៅសួនឧស្សាហកម្មកាន់តែច្រើន ហើយក៏បាននាំមក នូវបច្ចេកទេសជឿនលឿនរបស់ចិនដែរ ។

នេះជាគំរូមួយ នៃការដែលពិព័រណ៍ពាណិជ្ជកម្មសេវា កម្មចិនអន្តរជាតិជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាច្រើនក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ។ ចាប់ពីបានរៀបចំធ្វើពិព័រណ៍លើកដំបូង កាលពីឆ្នាំ២០១២ មក ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិន អន្តរជាតិ បានប្រមែប្រមូលការ វាយតម្លៃល្អពីសហគ្រាស ដែលមកពីទូទាំងពិភពលោក ហើយក្លាយជាពិព័រណ៍ ដែលមានទ្រង់ទ្រាយធំបំផុត ក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម ពិភពលោកនាពេលបច្ចុប្បន្ន ពោលគឺបានគ្របដណ្តប់មុខ របរសេវាកម្ម នៃវិស័យចំនួន១២ធំៗ ដែលកំណត់ដោយអង្គការ ពាណិជ្ជកម្មពិភពលោក ។

ដោយសារមានការ វាយតម្លៃល្អយ៉ាង ទូលំទូលាយ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិន អន្តរជាតិឆ្នាំ២០២២ ដែលសម្ពោធបើកកាលពីថ្ងៃទី៣១ ខែសីហា បានទាក់ទាញក្រុមហ៊ុន ឬសហគ្រាស ចំនួន ជាង៤០០ ក្នុងនោះ បូករួមទាំង ក្រុមហ៊ុនលំដាប់ កំពូលទាំង៥០០ លើពិភពលោក និងសហគ្រាសឈាន មុខអន្តរជាតិ ចូលរួមការ តាំងពិព័រណ៍ នៅកន្លែងផ្ទាល់ អត្រាអន្តរជាតូបនីយកម្មទាំងស្រុង បានឡើងដល់២០,៨ភាគរយ ដែលកើនឡើង ជិត៣ភាគរយ បើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។

រយៈពេល១០ឆ្នាំ នៃការវិវឌ្ឍរីក ចម្រើន នៃពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិន អន្តរជាតិក៏ជារយៈពេល ១០ឆ្នាំដែលពាណិជ្ជកម្មសេវាកម្ម របស់ចិនរីកចម្រើន យ៉ាងឆាប់រហ័សដែរ ។ ពីឆ្នាំ២០១២ដល់ឆ្នាំ២០២១ តម្លៃបន្ថែម នៃរបរសេវាកម្មចិន បានកើនឡើង ១,៤៩ដង បរិមាណនាំចេញ នាំចូលផ្នែកសេវាកម្មគិត ជាមធ្យមក្នុង មួយឆ្នាំៗ បានកើនឡើង៦,១ភាគរយ ដែលខ្ពស់ជាងល្បឿនកំណើន ជាសកល៣,១ភាគរយ ក៏ដូចជាពាណិជ្ជកម្ម សេវាកម្មកាន់ លំដាប់ថ្នាក់ទីពីរ លើពិភពលោក៨ឆ្នាំជាប់ៗគ្នា ។ នៅឆមាសទីមួយ ឆ្នាំ២០២២នេះ ទំហំនាំចេញនាំចូលផ្នែកសេវាកម្ម សរុបរបស់ចិនបានកើនឡើង ២១,៦ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន អតិរេក នៃសេវាកម្មទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន បានកើនឡើង១,២ដង បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ហើយកម្លាំងចលករកំណើន មានភាពខ្លាំងក្លា។ល។ នៅពីក្រោយការងើបឡើងវិញនៃ “សេវាកម្មរបស់ចិន” គឺការបង្កើនឡើងថែមមួយកម្រិតទៀត នៃឧត្តមភាពទីផ្សារទ្រង់ទ្រាយយក្ស ។
សហគ្រាសបរទេសជាច្រើន បានចូលទៅកាន់ទីផ្សារ របស់ចិន តាមរយៈពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិន អន្តរជាតិ ។
ក្នុងរយៈពេល១០ឆ្នាំកន្លង ទៅនេះ លើវេទិកាពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិន អន្តរជាតិនេះ មានសហគ្រាសជាច្រើន បានរកឃើញការវិនិយោគ ពីសហគ្រាសចិន ហើយក៏មានសហគ្រាស ជាច្រើនបានចូលទៅកាន់ទីផ្សារ របស់ចិននិងចែករំលែកអត្ថប្រយោជន៍ នៃការបើកទ្វារចំហ ចំពោះបរទេសរបស់ចិនដែរ ។ នេះជាកម្លាំងទាក់ទាញនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ជាកម្លាំងទាក់ទាញនៃទីផ្សារដ៏ធំធេងរបស់ចិន ហើយក៏ជាសមិទ្ធផលផ្លែផ្កា នៃការពង្រីកការបើកចំហ ចំពោះបរទេសឥត ឈប់ឈររបស់ចិនដែរ ។

“ពួកយើងបានពិភាក្សា អំពីការអភិវឌ្ឍ នៅពេល អនាគតហើយ ហើយការអភិវឌ្ឍ នៅពេលអនាគតនឹងបន្តមានភាព ល្អប្រសើរទៀត ។” លោក Michael Mayr នាយកផ្នែកលក់ប្រចាំ តំបន់អាស៊ី នៃក្រុមហ៊ុន TECHNOALPIN របស់អ៊ីតាលី ដែលបានចូលរួម ពិព័រណ៍នេះជាច្រើន លើកមានជំនឿចិត្ត យ៉ាងខ្លាំងពេល និយាយអំពីការ អភិវឌ្ឍនៅប្រទេស ចិន ហើយនេះ ក៏ជាបំណងរួម របស់សហគ្រាស ដែលចូលរួមពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិន អន្តរជាតិឆ្នាំ២០២២ទាំងអស់ដែរ ។ តាមការពិត អ្វីដែលប្រទេសចិនកំពុងខិតខំប្រឹង ប្រែងបង្កើតនោះ វាមិនត្រឹមតែជាពិព័រណ៍មួយ និងវេទិកាមួយប៉ុណ្ណោះទេ ថែមទាំងក៏ជានិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដែលបើកទូលាយជាដរាបផងដែរ ៕
អត្ថបទ៖ ដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top